លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន លាឈប់ពីសមាជិករដ្ឋសភា ដោយសម្តេចទៅឈរឈ្មោះជាបេក្ខភាពជាប្រធានព្រឹទ្ធសភា។

ការលាឈប់ពីសមាជិករដ្ឋសភានិងឈរឈ្មោះជាបេក្ខភាពបោះឆ្នោតជាប្រធានព្រឹទ្ធសភា គឺអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់។
ការឈរឈ្មោះបោះឆ្នោតជាប្រធានព្រឹទ្ធសភា មិនមែនជាការក្តោបក្តាប់តួនាទីជាប្រធានព្រឹទ្ធសភាទេ។
នៅពេលបោះឆ្នោតជាប់ជាប្រធានព្រឹទ្ធសភារួច ទើបសម្តេចតេជោក្តាប់ការងារជាប្រធានព្រឹទ្ធសភាពេញដៃតែម្តង។
ការកាន់តួនាទីជាប្រធានព្រឹទ្ធសភា គឺជាលទ្ធផលសម្តែងឆន្ទៈបោះឆ្នោតជាសម្ងាត់ពីសមាជិកសមាជិការព្រឹទ្ធសភា។
សម្តេចតេជោទៅកាន់តួនាទីជាប្រធានព្រឹទ្ធសភា តែសម្តេចនៅជាប្រធានគណបក្សប្រជាជនកម្ពុជាដដែលដែលសម្តេចនៅតែមានតួនាទីដឹកនាំនិងគ្រប់គ្រងមន្ត្រីគណបក្សប្រជាជនកម្ពុជាដដែល។
ការកែច្បាប់និងធ្វើវិសោធនកម្មច្បាប់នានាស្របតាមនីតិវិធី គឺដើម្បីធានាសន្តិភាព និងនិរន្តរភាពនៃដំណើររីកចម្រើនរបស់ជាតិកម្ពុជា។
នៅក្នុងសង្គមប្រជាធិបតេយ្យគេឲ្យប្រកួតប្រជែងនយោបាយដើម្បីបានឈ្នះបានកាន់អំណាច តែការប្រកួតប្រជែងឲ្យស្របតាមគោលការណ៍ច្បាប់និងគោលការណ៍ប្រជាធិបតេយ្យ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print