បញ្ជូន​ខ្លួន​បុរស​ស្រវឹងខួបម្នាក់​ ទៅតុលាការ​ក្រោយផឹកស្រាស្រវឹងធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិក្នុងទីអារាម

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បុរស​ស្រវឹងខួបម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​បង្ហាញមុខ​ជាសាធារណៈ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​ បន្ទាប់ពី​រូបគាត់​បានផឹកស្រាស្រវឹងធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិក្នុងទីអារាម​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹកថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២៤។

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤វេលាម៉ោង២១ និង ៣០នាទីនៅក្នុងបរិវេណវត្តកោះទឹមសុទ្ធា ហៅវត្តកកោះ ស្តិតក្នុងក្រុមទី៩ ភូមិកកោះ ឃុំកកោះ ស្រុកមោ ងឫស្សី ខេត្តបាត់ដំបង មានករណី ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស មួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ ម៉ាប់ សុភា ហៅម៉ូវ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (បច្ចុប្បន្នស្នាក់នៅវត្តខាងលើ) ប្រដាប់ ដោយពូថៅបានធ្វើសកម្មភាពកា-ប់បំផ្លាញសំភារៈក្នុងវត្តកោះទឹមសុទ្ធាហៅ វត្តកកោះបណ្ដាលឱ្យខូចខាតទូឈើ ចំនួន០១, ជើងពានចំនួន០២,បោកចានអស់ចំនួន០៦ចាន ,ឆ្នាំងចំនួន ០២ មូលហេតុដោយសារស្រវឹកស្រា ។

...

បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរ បាលព្រហ្ម័ទណ្ឌ លោកវរសេនី យ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរនិងបានកសាងសំណុំរឿងបញ្ជូនមកអនុវត្តទោសទៅតាមផ្លូវច្បាប់៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print