កងទ័ពបេឡារុស្សធ្វើសមយុទ្ធនៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន និងសហភាពអឺរ៉ុប

ចែករំលែក៖

បេឡារុស្ស ជាប្រទេសបរមាណូថ្មី ក្រោយពេល អនុញ្ញាតិឲ្យរុស្ស៊ី បញ្ជូនគ្រាប់បែកបរមាណូ ទៅកាន់ប្រទេសនេះ ដើម្បីការពារសន្តិសុខ ក៏ដូចជាទប់ស្កាត់ការវាយប្រហារពីប្រទេសលោកខាងលិច ។

នៅពេលនេះដែរ សមយុទ្ធរយៈពេលបីថ្ងៃនៅក្នុងតំបន់ Gomel និង Grodno ធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរបស់ប្រទេសបេឡារុស្សជាមួយប្រទេសជិតខាងលោកខាងលិច និងអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលចុងក្រោយនេះ។
ថ្ងៃទី២ ខែមេសា ប្រទេសបេឡារុសបានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅតំបន់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន និងប្រទេសសមាជិកសហភាពអឺរ៉ុប (EU) លីទុយអានី និងប៉ូឡូញ។
នៅក្នុងសេចក្តីប្រកាសមួយនៅលើ Telegram ក្រសួងការពារជាតិបេឡារុស្សបាននិយាយថា សមយុទ្ធនេះមានរយៈពេល 3 ថ្ងៃនៅក្នុងតំបន់ Gomel និង Grodno ។
គោលបំណងនៃសមយុទ្ធនេះគឺដើម្បីបណ្តុះបណ្តាលមន្ត្រីការពារជាតិក្នុងតំបន់ និងទាហានពីរបៀបការពារតំបន់រៀងៗខ្លួន ក៏ដូចជារបៀបធ្វើសកម្មភាពនៅក្នុងព្រឹត្តិការណ៍ដែលច្បាប់អាជ្ញាសឹកត្រូវបានប្រកាស៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print