កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជនសង្ស័យ​ ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃអង្គារ ទី០២​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ អនុវត្តតាមនីតិវិ

នៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។    សមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ​ សៀម វុទ្ធ​ (តឿ, ថៃ) ភេទប្រុស អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ២.ឈ្មោះ​ ឆាត វុទ្ធី​ (ចុយ,ឃុយ) ភេទប្រុស​ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ពាក់ព័ន្ធករណីលួច(ម៉ូតូ) ប្រព្រឹត្តកាលពីវេលាម៉ោង០៥ និង៤០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុង ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។​ ព្រមទាំងវត្ថុតាងចាប់យកមាន​ ១-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ គ្មានផ្លាកលេខ ចំនួន០១គ្រឿង(ប្រគល់ជូនម្ចាស់ដើមវិញ)។​ ២.ម៉ូតូម៉ាកហុងដាហ្សូនិច ពណ៌ស ចំនួន០១គ្រឿង (រក្សាទុកស្រាវជ្រាវ)។ ៣.ផ្លាកលេខម៉ូតូ សៀមរាប 1AB-9396 ចំនួន០១គ្រឿង (រក្សាទុកស្រាវជ្រាវ)។​ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ ឃឹម ថេត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានឱ្យដឹងថា​ ជនរងគ្រោះជាកម្មករសំណង់ និងបានស្នាក់នៅក្រុងប៉ោយប៉ែត ទេីបធ្វេីការបានរយៈពេលប្រហែល០៤ខែ នៅវេលាកេីតហេតុ​ជនរងគ្រោះត្រឡប់មកធ្វើការវិញ បានទុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាក លេខឧត្តរមានជ័យ 1E-0049 នៅមុខបន្ទប់ជួល តែមិនបានចាក់សោករនោះទេ ហើយបានចូលដេកនៅក្នុងបន្ទប់ លុះព្រឹកឡើងស្រាប់តែបាត់ម៉ូតូតែម្តង។ ក្រោយពីទទួលពាក្យបណ្តឹង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់​ នៅចំណុច​ភូមិ អូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  ព្រមទាំងចាប់យក វត្ថុតាង នាំមកមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​ បានសារ​ភាពថា​ ពួកខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។ លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី​៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print