លោក ប៉ា សុជាតិវង្ស ផ្ដល់កូនឈើ ៣.៨០០ដើមឲ្យខណ្ឌ១២ មន្ទីរ២៤ សាលារៀន និង​ប្រជាពលរដ្ឋ ដើម្បីដំាបង្កើនបរិយាកាសបរិស្ថានធម្មជាតិបៃតង

ចែករំលែក៖

ភ្នំពេញ៖   លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទបានចូលរួម ចែកកូនឈើចំនួន ៣.៨០០ដើម ទៅឲ្យអាជ្ញាធរ ខណ្ឌចំនួន១២  មន្ទីរ២៤ សាលារៀន និងប្រជាពលរដ្ឋ យកទៅដំាំលំអរសោភ័ណភាព ដើម្បីបង្កើនបរិយាកាសបរិស្ថានធម្មជាតិបៃតងនិង ដើម្បីចូលរួមអបអរសាទរុក្ខទិវាឆ្នំា២០១៦ ក្នុងគោលបំណងដង្ហែតាមព្រះរាជសកម្មភាពដ៏វិសេសថ្លៃថ្លា របស់ព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង ដែលជានិច្ចកាល ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ស្រឡាញ់ធម្មជាតិ និងឈ្វេងយល់ពីសារៈ ប្រយោជន៍នៃព្រៃឈើ ចំពោះជីវិត មនុស្ស សត្វ ។ 

...

ក្នុងពិធីចែកនិងដំាកូនឈើចំនួន ៣.៨០០ដើមជូនអាជ្ញាធរខណ្ឌ, សង្កាត់, មន្ទីរ, ប្រជាពលរដ្ឋ និងសិក្សានុសិស្ស នៅវិទ្យាល័យបឹងត្របែក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២០  ខែកក្ដដា ឆ្នំា២០១៦ ។

លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ដោយមើលឃើញច្បាស់ពីតម្លៃព្រៃឈើរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដទុកដាក់ខ្ពស់ជំរុញឲ្យមានការថែរក្សាការពារ និងអភិរក្សសម្បត្ដិព្រៃឈើជាតិឲ្យបានគង់វង្ស ធានាឲ្យប្រើប្រាស់ធនធាននេះប្រកបដោយនិរន្ដរភាពសម្រាប់ប្រជាពលរដ្ឋយើងទំាងអស់នាពេលបច្ចុប្បន្ន និងទៅអនាគត់ ។

ដោយហេតុនេះហើយទើបអាជ្ញាធររាជធានីភ្នំពេញរួមជាមួយ និងរដ្ឋបាលព្រៃឈើបាននំាយកកូនឈើចំនួន៥ប្រភេទ សរុបចំនួ ៣.៨០០ដើម យកមកចែកឲ្យអាជ្ញាធរ, ខណ្ឌ, មន្ទីរ, សាលារៀន, វត្ដអារាម យកទៅដំាក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរុក្ខទិវាឆ្នំា២០១៦ ដើម្បីដង្ហែតាមព្រះរាជសកម្មភាពដ៏វិសេសថ្លៃថ្លារបស់ព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង ដែលជានិច្ចកាលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ស្រឡាញ់ធម្មជាតិ និងឈ្វេងយល់ពីសារៈប្រយោជន៍នៃព្រៃឈើចំពោះជីវិតមនុស្សសត្វ ។

មិនតែប៉ុណ្ណោះក៏ដើម្បីប្រែក្លាយទីប្រជុំជននៃរាជធានីភ្នំពេញឲ្យមានបរិស្ថានធម្មជាតិបៃតងសំបូរបែប ដែលសក្តិសម រាជធានីភ្នំពេញជាបេះដូង  និងជាមជ្ឈមណ្ឌលទេសចរណ៍, វប្បធម៌, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងនយោបាយ  ។ ព្រៃឈើក៏បានចូលរួមចំណែកក្នុងការលើកកំពស់សោភណ័ភាពទីក្រុងឲ្យមានភាពស្រស់បំព្រង ដ៏សែនមនោរម្យ និងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិថែមទៀមតផង ។

ក្នុងឱកាសនេះលោក ប៉ា សុជាតិវង្ស ក៏បានរំលឹងឡើងអំពីប្រវត្ដនៃពិធីបុណ្យរុក្ខទិវានេះដែរថា ៖ ប្រវត្ដនៃពិធីបុណ្យរុក្ខទិវាគឺបានកើតឡើងក្នុងប្រទេសកម្ពុជាយើងតំាងពីសម័យសង្គមរាស្រ្ដនិយម នាទសវត្សទី៥០ ក្រោមព្រះរាជតំរិះរបស់អតីតព្រះមហាក្សត្រ ព្រះបិតាជាតិ ព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ  ព្រះបរមរតនកោដិ ដែលព្រះអង្គតែង តែបានយាងចូលរួមជាមួយប្រជានុរាស្រ្ដ ជាកូន ចៅ របស់ព្រះអង្គក្នុងព្រះរាជពិធីដំាដើមឈើជារៀងរាល់ឆ្នំាប្រកបដោយទឹកព្រះទ័យស្រឡាញ់ចំពោះធម្មជាតិព្រៃឈើ  ៕

image1

image4

image2

image3

image5

image6

image7(1)

image8

image10

image11(1)

image12(1)

image9

ដោយ៖ សំរិត

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print