នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរចំនួន ៨២២នាក់ ចូលចតធ្វើទស្សនកិច្ចក្នុងខេត្ដព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍បរទេសខ្នាតយក្ស ឈ្មោះ Seven Seas Navigator សញ្ជាតិ Bahamas ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ៨២២នាក់ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ ថ្ងៃទី៣ ខែមេសាឆ្នាំ២០២៤ រួចហើយនឹងបន្តដំណើរឆ្ពោះទៅប្រទេសថៃ នៅល្ងាចថ្ងៃ ខែ ឆ្នាំដដែល។

គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍ Westerdam ដ៏ធំ ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងកោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line (ក្រុមហ៊ុនរបស់នាវា Westerdam) ដោយសារខ្លាចឆ្លងជំងឺកូវីដ១៩ ពីព្រោះកាលណោះគ្រប់គ្នាកំពុងព្រួយបារម្ភពីការរាតត្បាតជំងឺកូវីដ១៩ តែមិនបានគិតពីជីវិតមនុស្សដែលនៅលើនាវាទេសចរណ៍នោះ។
ដូច្នេះហើយទើបនៅថ្ងៃទី២៨ ខែធ្នូនេះ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាងជាង២ពាន់នាក់ ក្រោយចូលចតកាលពី៣ឆ្នាំនោះ ខណៈក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print