អ្នកចាត់ការទូទៅរបស់ក្រុមមាន់ខ្នាយមាស Tottenham លោក Ange Postecoglou បាននិយាយថា គាត់ចង់ឲ្យក្រុមមានទំនុកចិត្តដើម្បីគ្រប់គ្រងការលេង បន្ទាប់ពីក្រុមបានប្រកួតស្មើក្រុមម្ចាស់ផ្ទះ West Ham ១ទល់១កាលពីរាត្រីថ្ងៃទី២ មេសា ដែលធ្វើឲ្យក្រុមនេះកាន់តែមានគម្លាតពិន្ទុក្នុងការប្រជែងយកតំណែងកំពូលទាំង៤ (Top 4)។
គ្រូបង្វឹកក្រុម Spurs មានការខកចិត្តជាខ្លាំង ខណៈដែលក្រុមរបស់គាត់បាត់បង់ឱកាសដើម្បីឈានទៅប្រកួតក្នុងក្របខ័ណ្ឌPremier League កំពូលទាំង៤នេះនៅឯកីឡដ្ឋាន London ដែលលិចដោយទឹកភ្លៀង។
ការស៊ុតបញ្ចូលទីរបស់ Brennan Johnson បានជួយឱ្យក្រុមមាន់ខ្នាយមាន់នាំមុខក្រោយលេងបានត្រឹម៥នាទី ប៉ុន្តែក្រុមញញួរធំបានតាមស្មើវិញ នៅពេលដែល Kurt Zouma បានតែតបាល់បញ្ចូលទីពីការស៊ុតចេញពីជ្រុង។
ក្រុម ទាំង ពីរ បាន បង្ហាញ ការ ខិត ខំ ប៉ុន្តែ នៅតែមិនអាចស្វែងរកជ័យជម្នះបាន។ ទោះបីជាមានការគ្រប់គ្រងបាល់រហូតដល់៦៨%ក៏ដោយ ក្រុម Spurs ស៊ុតបានចំគោលដៅតែ៤ដងប៉ុណ្ណោះ រួមទាំងការស៊ុតបញ្ចូលទីដំបូងរបស់ Johnson និងDestiny Udogie ស៊ុតបញ្ចូលទី ប៉ុន្តែត្រូវអ្នកចាំទីក្រុមម្ចាស់ផ្ទះ Lukasz Fabianski រារាំងបានក្នុងតង់ទីពីរ។
ក្រុម Tottenham ចង់ស្វែងរកជ័យជម្នះបន្ថែមទៀត ដែលត្រូវការដើម្បីយកឈ្នះក្រុមលេខ៤ Aston Villa ដែលនឹងត្រូវជួបជាមួយក្រុម Manchester City នៅថ្ងៃពុធនេះនៅឯកីឡដ្ឋាន Etihad ។
ក្រុមរបស់លោក Postecoglou នៅតែឈរនៅលេខរៀងទី៥ដោយមាន២ពិន្ទុតាមពីក្រោយក្រុម Aston Villa។ ចំណែកក្រុមរបស់លោក Moyes ឥឡូវនេះបានបណ្តោយឱ្យរបូត៥៥ គ្រាប់ក្នុងលីកនៅរដូវកាលនេះដែលជាចំនួនដូចគ្នាទៅនឹងឆ្នាំ២០២២–២០២៣ទាំងមូល ហើយមិនមាន Clean Sheet ក្នុង១១ប្រកួត។
ក្រុមញញួរធំ West Ham បន្តឈរនៅលេខរៀងទី៧ ខណៈដែល Newcastle និង Wolves បរាជ័យក្នុងការឈ្នះ និងយកឈ្នះលើក្រុមរបស់លោក David Moyes ក្នុងតំបន់ដែលអាចកក់កៅអីវគ្គជម្រុះ Europa Conference League ៕ (រូបភាព ៖ BBC Sport)