ភ្នំពេញ ៖ អង្គភាព នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានធ្វេីការស្រាវជ្រាវ និងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញាតាមរយៈកាម៉េរ៉ាសុវត្ថិភាព នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៥០នាទីត្រង់ចំណុចផ្ទះលេខ១៧ដេអា ផ្លូវលេខ២២៨ ភូមិ៣ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានធ្វេីឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ មានឈ្មោះ ៖
១.ឈ្មោះ ទឹម ពុធសំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ចបញ្ជាក់ថា ៖ ជនសង្ស័យនេះបានធ្វេីសកម្មភាព៖
*លេីកទី១.នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៤៖២០នាទី បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងឈរម្នាក់ឯងបានសំរេចនៅចំណុចចំណតឡានផ្សារទួលទំពួង ផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
*លេីកទី២.នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វរលាម៉ោង០៦៖២៥នាទី បានធ្វេីសកម្មភាពឆក់កាបូបយួរដៃពីនារីរងគ្រោះកំពុងដេីរឆ្លងផ្លូវបានសំរេចនៅចំណុចមុខការ៉ាស់ផ្ញេីរឡាន ផ្លូវលេខ១៦១ ភូមិ៩ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំេពញ។
ដោយឡែល សំភារះដកហូតរួមមាន ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KE-9951(របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕