មន្ត្រីសហគមន៍នេសាទស្រីចឹក បោះបង្គោលជ្រុំដាក់កំប្លោកក្នុងដែនអភិរក្ស សម្រាប់ជម្រកត្រីមេពូជ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងគណៈកម្មការសហគមន៍នេសាទ(ស្រីចឹក)បានបោះបង្គោលជ្រុំ ដើម្បីដាក់កំប្លោកធ្វើជាជម្រកត្រីមេពូជ តាមព្រែកនៃអតីត(ឡូត៍នេសាទលេខ៦)។

ការងារបោះបង្គោលដាក់កំប្លោកនេះ ធ្វើឡើងនាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចព្រែកអមរ៉ា នៃដែនឡូត៍នេសាទលេខ៦ ជាកន្លែងអភិរក្សជលផល ស្ថិតនៅភូមិផាត់សណ្ដោង ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោក ឌុក សុខា ប្រធានសហគមន៍នេសាទ(ស្រីចឹក)បានឲ្យដឹងថា សកម្មភាពបោះបង្គោលជ្រុំក្នុងព្រែកជាកន្លែងអភិរក្សត្រីនេះ ដើម្បីជម្រកត្រីមេពូជក្នុងលំហទឹកនៃផ្ទៃបឹងទន្លេសាប ជាពិសេសទៀតនោះក៍ជាសម្រាប់ការការពារសុវត្ថិភាពត្រីពីជនល្មើសផងដែរ ហើយការបោះបង្គោលជ្រុំដាក់កំប្លោកនេះ មិនត្រឹកក្នុងព្រែកអមរ៉ានោះទេ ក្នុងដែនឡូត៍នេសាទអតីតលេខ៦ ផ្នែកខ្លះៗក៍ធ្វើដូចគ្នាដែរ បញ្ជាក់! អតីត(ឡូត៍នេសាទលេខ៦)នេះ ជាកន្លែងអភិរក្សត្រីមេពូជដ៍សម្បូបែបសម្រាប់ខេត្តពោធិ៍សាត់។

...

លោក ប្រធានសហគមន៍នេសាទ(ស្រីចឹក)ឲ្យដឹងទៀតថា សកម្មភាពគណៈកម្មការសហគមន៍នេសាទនេះ ក្រោមការឧបត្ថមទាំងស្រុងពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទាំងកូនឈើ(បង្គោល)និងហូបចុក។ល។ សម្រាប់មន្ត្រីយាមកាមនៅកន្លែងនោះ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ជុំវិញអតីត(ឡូត៍នេសាទលេខ៦)ជាកន្លែងអភិរក្សធនធានជលផល ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print