ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ស្លាប់​ ០៤នាក់​ និងរងរបួសធ្ងន់ស្រាល​ ០៨​ នៅទូទាំងប្រទេស​នាថ្ងៃ​ទី​០៣​ មេសា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ​២០២៤នេះ​ បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់​ និងកើតឡើងចំនួន ០៩លើក។ ដូច្នេះ​គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខាងលើ​នេះ​ បានកើតឡើងចំនួន ០៩លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០០នាក់), រងរបួសសរុប ០៨នាក់ (ស្រី ០២នាក់), រងរបួសធ្ងន់ ០៤នាក់ (ស្រី ០០នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០២នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៣នាក់, ស្រាល ០១នាក់), មិនគោរពសិទិ្ឋ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០៣នាក់) និងបត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់)។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ចូលរួម​គោរព​ច្បាប់​ នៅពេលបេីកបរ​ត្រូវ​ប្រុងប្រយ័ត្ន​ និង​អធ្យាស្រ័យ​គ្នាទៅ​វិញ​ទៅ​មក​ ដេីម្បី​ទប់ស្កាត់​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ ព្រមទាំងក្រុមគ្រួសារ​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print