ការសាងសង់លំនៅដ្ឋាន ដល់ពលរដ្ឋរស់នៅក្នុងនិងក្រៅតំបន់អង្គរ ១៣៧ករណី អាជ្ញាធរជាតិអប្សរា ចុះពិនិត្យនិងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយមិនគិតកម្រៃ !

ចែករំលែក៖

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ចុះពិនិត្យនិងផ្តល់នូវលក្ខណៈបច្ចេកទេស ដំណើរការសាងសង់លំនៅដ្ឋាន ដល់ពលរដ្ឋរស់នៅក្នុងនិងក្រៅតំបន់អង្គរ ១៣៧ករណី ។

សូមបញ្ជាក់ថា ៖ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ក្នុងសប្ដាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យនិងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃក្នុងដំណើរការសាងសង់លំនៅដ្ឋាន ក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងនិងក្រៅតំបន់រមណីយដ្ឋានអង្គរបានចំនួន១៣៧ករណី ក្នុងរួមមាន ៕
១. ក្រុងសៀមរាប ចំនួន២៩ករណី
២. ស្រុកប្រាសាទបាគង ចំនួន២៤ករណី
៣. ស្រុកបន្ទាយស្រី ចំនួន៤១ករណី
៤. ស្រុកពួក ចំនួន១៦ករណី
៥. ស្រុកអង្គរធំ ចំនួន១៥ករណី
៦. ស្រុកស្វាយ លើចំនួន១០ករណី
៧. ស្រុកសូទ្រនិគម ចំនួន២ករណី។
អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។
សូមជម្រាបថា ៖ ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា លោក រ៉ាអ៊ូល ម៉ាក ជេណា (Raoul M. JENNAR) អ្នកស្រាវជ្រាវ បានចងក្រងនិងបោះពុម្ពសៀវភៅមានចំណង ជើងថា «ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋាន អង្គរ»។ ក្រសួងព័ត៌មាន បានជួយសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ ជូនសាធារណជន នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅទីស្តីការក្រសួងព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print