ថ្ងៃទី៨ ខែមេសា ! ក្រសួងកិច្ចការនារី នឹងរៀបចំកម្មវិធីសម្ពោធនិងផ្សព្វផ្សាយជាផ្លូវការ «ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ឆ្នាំ២០២៤-២០២៨»

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្មវិធីសម្ភោធជាផ្លូវការ “ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦” ការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ឆ្នាំ២០២៤-២០២៨ ។

ក្រសួងកិច្ចការនារី នឹងរៀបចំកម្មវិធីសម្ពោធនិងផ្សព្វផ្សាយជាផ្លូវការ «ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ឆ្នាំ២០២៤-២០២៨» នៅថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨:០០ព្រឹក ដល់៥:០០ល្ងាច នៅសណ្ឋាគារសាន់អ៊ែនមូន វីវើសាយ រាជធានីភ្នំពេញ។

ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ គឺជាផែនការមេសម្រាប់ការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើន ភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីនៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៤-២០២៨) ដែលត្រូវបានរៀបចំ ឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពនិងការវិវត្តរបស់សង្គម អនុវត្តតាមក្របខ័ណ្ឌគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្របខ័ណ្ឌគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងការប្តេជ្ញាចិត្តនានា នៅក្នុងអង្គការសហប្រជាជាតិ និងនៅក្នុងតំបន់។

កម្មវិធីសម្ពោធនិងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយក្នុងការបង្កើត នូវកម្លាំងនិងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ក៏ដូចជាចក្ខុវិស័យក្នុងការ លើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនៅកម្ពុជា។ កម្មវិធីនេះនឹងមានអ្នកចូលរួមប្រមាណ ៥០០រូប មកពីទូទាំងប្រទេស ដែលជាតំណាងក្រសួង-ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ អ្នកបង្កើតគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ គ្រឹះស្ថានសិក្សា វិស័យឯកជន ក្រុមយុវជន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print