ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៤ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ ប្រមុខរដ្ឋស្តីទី បានត្រាស់បង្គាប់
មាត្រា១ : តែងតាំង និងផ្តល់ឋានៈអ្នកឧកញ៉ា ទ្រី ភាព ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី ដោយពុំទទួលប្រាក់បំណាច់មុខងារ។
មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕
...