ខេត្តព្រះសីហនុ៖ ករណីគ្រោះអគ្គីភ័យមួយ បានឆាបឆេះអតីតហាងខារ៉ាអូខេសុីន ហាយ ម្តុំរង្វង់មូលជិតតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ភ្លាមៗកម្លាំងជំនាញនៃ
កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមសង្គ្រោះក្នុងខេត្ត កំពុងចេញប្រតិបត្តិការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ។
ក្នុងប្រតិបត្តិការនោះ លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃសៅរ៍ទី៦ ខែមេសានេះ បានដឹកនាំកងកម្លាំងនគរបាល នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ចចំរុះ និងរថយន្តពន្លត់អគ្គិភ័យ បានធ្វេីការពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១កន្លែង ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
គួរបញ្ជាក់ថា គិតមកត្រឹមវេលាម៉ោង០៣និង០០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ស្ថានភាពអគ្គិភ័យខាងលេី ត្រូវបានរលត់ទាំងស្រុងផងដែរ៕ដោយ៖តារា