ភ្នំពេញ : ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចមា ជាទីគោរពដ៏ខ្ពង់ខ្ពស់
ក្មួយ មានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះ សម្តេចមា ដែលត្រូវបានសម័យប្រជុំដំបូងនៃព្រឹទ្ធសភា នីតិកាលទី៥ បានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ ។ មុខតំណែងដ៏មានកិត្យានុភាពនេះគឺជាសក្ខីភាពនៃភាពជាអ្នក ដឹកនាំ ការលះបង់ និងការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋកម្ពុជារបស់ សម្តេចមា នាពេលកន្លងមក។
ភាពសម្បូរបែបនៃបទពិសោធន៍ ប្រាជ្ញា ស្មារតី និងភាពស្មោះត្រង់ចំពោះជាតិមាតុភូមិ របស់ សម្តេចមា ប្រាកដជាដឹកនាំស្ថាប័នព្រឹទ្ធសភាក្នុងការបំពេញតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការជំរុញ អភិបាលកិច្ចល្អ និង វិបុលភាពនៅកម្ពុជា។ ក្មួយមានទំនុកចិត្តថាក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ សម្តេចមា ព្រឹទ្ធសភានឹងបន្ត រួមចំណែកយ៉ាងសំខាន់ឆ្ពោះទៅរកភាពប្រសើរឡើងនៃប្រទេសជាតិ និងប្រជាពលរដ្ឋយើង។
ក្មួយ ទន្ទឹងរង់ចាំសមិទ្ធិផលដ៏អស្ចារ្យដែល សម្តេចមា និងស្ថាប័នព្រឹទ្ធសភាសម្រេចបាននៅថ្ងៃខាងមុខ នេះ ហើយក្មួយសូមជូនពរ សម្តេចមា សូមទទួលបានជោគជ័យក្នុងតួនាទីជាប្រវត្តិសាស្ត្រថ្មីជាប្រធាន ព្រឹទ្ធសភានេះ។ ជាមួយគ្នានេះដែរ ក្មួយ សូមយកអស់លទ្ធភាពដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចមា និងសូមចូលរួមជួយគ្រប់បែបយ៉ាងដល់ សម្តេចមា តាមដែលអាចធ្វើទៅបាន។
ជាថ្មីម្តងទៀត ក្មួយសូមអបអរសាទរចំពោះការបោះឆ្នោតជ្រើសតាំង សម្តេចមា ជាប្រធានព្រឹទ្ធសភាដ៏ សក្តិសមមួយនេះ និងសូមប្រសិទ្ធសព្ទសាធុការពរ ជូន សម្តេចមា និង សម្តេចមីង បានប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចមា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីក្មួយ ៕
ដោយ : សិលា