សម្តេចតេជោ ហ៊ុន សែន សរសើរចៅ (Laor Hours ល្អហួស) ៖ សម្រាប់តានិងយាយនៅតែមានមោទនភាពចំពោះចៅដែលបានប្រឹងប្រែងយកវប្បធម៌ខ្មែរទៅបង្ហាញដល់ពិភពលោកតាមរយៈវេទិការប្រឡងជាអន្តរជាតិ។ជោគជ័យរបស់ចៅជាជោគជ័យរបស់ជាតិកម្ពុជាទាំងមូល

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា ៖ សំណេររបស់ខ្ញុំលើFacebook ចៅល្អហួស ! សម្តេចតេជោ បានលើកឡើងថា ៖ ល្អហួសតាទើបឃើញការជូនពររបស់ចៅ មកតានៅពេលតាទទួលតំណែងជាប្រធានព្រឹទ្ធសភា។ តាសូមអរគុណចៅសម្រាប់ការជូនពរ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ៖ សម្រាប់តានិងយាយនៅតែមានមោទនភាពចំពោះចៅដែលបានប្រឹងប្រែងយកវប្បធម៌ខ្មែរទៅបង្ហាញដល់ពិភពលោកតាមរយៈវេទិការប្រឡងជាអន្តរជាតិ។ជោគជ័យរបស់ចៅជាជោគជ័យរបស់ជាតិកម្ពុជាទាំងមូល។
តាសង្ឃឹមថាចៅនិងខិតខំរៀនសូត្រក្លាយជាធនធានមនុស្សដ៏ពូកែនាពេលអនាគតនិងសូមជូនពរចៅនិងក្រុមគ្រួសារជួបតែសេចក្តីសុខ។

Laor Hours ល្អហួស បានផ្ញើទៅកាន់លោកតា ដោយក្តីគោរព រំភើបថា ៖ ចៅស្រីពិតជារំភើបយ៉ាងខ្លាំងដែលលោកតា បាន កោតសរសើរដល់រូបចៅស្រី ចៅក៏សូមអបអរសាទរ ដល់លោកតា ដែល លោកតាបានក្លាយជា ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំពេញអង្គលើកដំបូង នីតិកាលទី៥ នៅក្នុងថ្ងៃនេះ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ដ៏ខ្លីខាងមុខ ចៅសូមបួងសួងដល់អស់ទេវតា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលជាទេវតា នឹងមរក្សាឆ្នាំ ថ្មី ឆ្នាំរោង សូមឱ្យលោកតា មានសុភាពល្អ មាន សេចក្តីសុខទាំងក្រុមគ្រួសារ និងជាម្លប់សន្តិភាព និងការអភិវឌ្ឍន៍ជានិច្ច ។
នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានសរសេរសរសើរយ៉ាងព្រោងព្រាតថា អរគុណសម្រាប់ការខំប្រឹងប្រែងដេីម្បីមុខមាត់កម្ពុជា👏❤️️🇰🇭 ។ ដោយឡែក ព្រះនាងតូច Jenna Norodom រំភើបទាំងហូរទឹកភ្នែក ទម្លាយអារម្មណ៍ទាំងរំជួលចិត្ត ក្រោយ«ជូរីល្អហួស» ទទួលបានម្កុដមាស និង ពេជ្យ “អរអបសាទរ បង Laor Hours ល្អហួស ដែលបានក្លាយជាម្ចាស់ជ័យលាភី Miss Preteen Junior Idol World 2024 🇰🇭✨បងបាននាំយកនូវម្កុដ ដ៏អស្ចារ្យដែលជាការលើកតម្កើងមុខមាត់ប្រទេសយើង👑🇰🇭 យើងមានមោទនភាពណាស់ចំពោះបង”✨🫶🏻🇰🇭 ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print