សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណ ឯកឧត្តម XAYSOMPHONE PHOMVIHANE ប្រធានរដ្ឋសភានៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត XAYSOMPHONE PHOMVIHANE ប្រធានរដ្ឋសភា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

វៀងច័ន្ទន៍

ឯកឧត្តម

ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចំពោះពាក្យពេចន៍អបអរសាទររបស់ ឯកឧត្តម ផ្ញើជូនរូបខ្ញុំក្នុងឱកាស ដែលខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៥ និងការជូនពរប្រកបដោយមនោសញ្ចេតនាកក់ក្តៅដល់រូបខ្ញុំ និងសមាជិកព្រឹទ្ធសភាទាំងអស់។

កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រវត្តិយូរអង្វែងនៃទំនាក់ទំនងមិត្តភាព សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ។

ក្នុងនាមប្រធានព្រឹទ្ធសភា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ក្នុងក្របខ័ណ្ឌនៃកិច្ចសហ ប្រតិបត្តិការសភាទ្វេភាគីនិងពហុភាគី ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ដែលមានស្រាប់ ក្រោមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីប្រយោជន៍ទៅវិញទៅមករវាង ប្រជាជន និងប្រទេសយើងទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរ ឯកឧត្តម និងរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើក ទី៤៥ (អាយប៉ា) ក្នុងឆ្នាំនេះ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print