សារព័ត៌មាន BBC នៅថ្ងៃទី ៨ ខែមេសា បានរាយការណ៍ថា មនុស្សជាង ៩០ នាក់បានស្លាប់ បន្ទាប់ពីស្រឡាងមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេស Mozambique ។
នៅពេលកើតហេតុគេនិយាយថា មានអ្នកដំណើររហូតដល់ទៅ១៣០ នាក់នៅលើស្រឡាង។ ក្នុងនោះមនុស្ស៥នាក់ត្រូវបានសង្គ្រោះ។ អ្នករស់រានមានជីវិតពីរនាក់ក្នុងចំណោម៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អាជ្ញាធរកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ប៉ុន្តែលក្ខខណ្ឌអាកាសធាតុធ្វើឱ្យដំណើរការជួយសង្គ្រោះមានការលំបាក។
លោក Jaime Neto ដែលជាមន្ត្រីនៅខេត្ត Nampula នៅជិតកន្លែងដែលឧបទ្ទវហេតុនេះកើតឡើង បាននិយាយថា មនុស្សទាំងនេះកំពុងព្យាយាមរត់គេចខ្លួន បន្ទាប់ពីព័ត៌មានអំពីការផ្ទុះឡើងនៃជំងឺអាសន្នរោគបានលេចចេញមក។ ស្រឡាងបានលិចពេលកំពុងធ្វើដំណើរទៅកាន់កោះមួយនៅឆ្នេរសមុទ្រ Nampula។
លោក Neto បាននិយាយថា “ដោយសារតែស្រឡាងផ្ទុកលើសទម្ងន់ និងមិនមានសណ្តាប់ធ្នាប់សម្រាប់ដឹកអ្នកដំណើរ ទើបបណ្តាលឲ្យលិច”។ លោកបន្ថែមថា ក្នុងចំណោមអ្នកស្លាប់មានកុមារជាច្រើន។
ម៉ូហ្សំប៊ិកបានកត់ត្រាករណីជំងឺអាសន្នរោគជិត 15,000នាក និងការស្លាប់ចំនួន 32 នាក់ចាប់តាំងពីខែតុលាមក នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល៕ ដោយធីរីណា
រូបថត:samoynews