នាយក​រដ្ឋមន្ត្រី​ថៃ​៖​ របប​មី​យ៉ាន់​ម៉ា “​កំពុងបាត់បង់​កម្លាំង”

ចែករំលែក៖

អន្តរជាតិ​៖ លោក សេដ្ឋា ថាវីស៉ីន​ (Srettha Thavisin )​នាយករដ្ឋមន្ត្រីថៃ បានប្រាប់សារព័ត៌មាន រ៉យទ័រ (Reuters) ថា៖ នេះគឺជាពេលវេលាដ៏ល្អដើម្បីបើកការចរចាជាមួយមីយ៉ាន់ម៉ា​ ខណៈដែលរបបយោធាដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ កំពុងចុះខ្សោយ។

ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពចលាចល នៃការបះបោរតាមតំបន់ជួរមុខជាច្រើន ដោយក្រុមប្រឆាំងរដ្ឋាភិបាលបានចាប់សម្ព័ន្ធមិត្តនឹងគ្នា ដែលទទួលការគាំទ្រដោយរដ្ឋាភិបាលគាំទ្រលទ្ធិប្រជាធិបតេយ្យបានដណ្តើមកាន់កាប់ប៉ុស្តិ៍យោធា និងទីប្រជុំជនជាច្រើន រួមទាំងផ្នែកខ្លះ នៃទីប្រជុំជនសំខាន់មួយនៅតាមព្រំដែនជាមួយប្រទេសថៃកាលពីចុងសប្តាហ៍។

ការ​បះបោរ​គឺជា ​បញ្ហា​ប្រឈម​ដ៏ធំ​បំផុត​ដែល​របប​យោធា​មីយ៉ាន់ម៉ា​ បាន​ប្រឈម​មុខ​ចាប់​តាំង​ពី​ខ្លួន​បាន​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ២០២១។

លោក Srettha បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​​ មួយ​នៅ​កោះ​រមណីយដ្ឋាន Samui កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ “របប​ដែលគ្រប់គ្រងបច្ចុប្បន្ន​កំពុង​តែ​ចាប់​ផ្តើម​បាត់​បង់​កម្លាំង​ខ្លះ ប៉ុន្តែ​ទោះ​ចាញ់បីជាកំពុងចាញ់ ​ក៏ពួកគេនៅ​មានអំណាច និង​អាវុធ​ដែរ”។

លោក​បាន​បន្ត​ថា ​“​ប្រហែល​ជា​ដល់​ពេល​ហើយ​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ហើយ”។

...

ប្រទេសថៃបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការជាច្រើនជាមួយមីយ៉ាន់ម៉ា ចាប់តាំងពីលោក Srettha ឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន រួមទាំងការផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ាក្រោមគំនិតផ្តួចផ្តើមមនុស្សធម៌ក្នុងគោលបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចារវាងជំរុំសង្គ្រាម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print