អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការទូទាំងខណ្ឌ

ចែករំលែក៖

ភ្នំពេញៈ សូមកោតសរសើរ ដល់ មន្ត្រីគ្រប់ការិយាល័យទាំងអស់ បានបំពេញការងារ ប្រកបទៅដោយភាពទទួលខុសត្រូវ ជាពិសេសលើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់សេវាទាំងអស់ មិនថាតែ សេវា ច្រកចេញចូលតែមួយ ឬក៍សេវ៉ាសន្តិសុខនោះទេ…លទ្ធផលដែលទទួលបានមកនេះគឺបង្ហាញពីការសាមគ្គីគ្នាក្នុងការអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវតាមតួនាទីនិងជំនាញរៀងៗខ្លួន ។

នេះជាការថ្លែងដោយផ្ទាល់មាត់របស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅគ្រាដែលលោកអភិបាលជួបសំណេះសំណាលជាមួយមន្ត្រីសាលាខណ្ឌជាង១០០នាក់ មកពីគ្រប់ការិយាល័យចំណុះអោយរដ្ឋបាលខណ្ឌច្បារអំពៅ ។
ក្រៅពីការកោតសរសើរដល់មន្ត្រីជំនាញគ្រប់ការិយាល័យដែលអនុវត្តភារកិច្ចប្រកបដោយភាពទទួលខុសត្រូវរួចមក លោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយមន្ត្រីជំនាញគ្រប់ការិយាល័យទាំងអស់សូមបន្តពង្រឹងនូវស្មារតីទទួលខុសត្រូវទៅតាមជុំនាញ តាមតួនាទីភារកិច្ច សហការគ្នាធ្វើការងារជាក្រុមកុំអត្តនោម័តដោយខ្លួនឯង ។ គ្រប់ការិយាល័យទាំងអស់សូមពង្រឹងការគ្រប់គ្រងបញ្ជីរវត្តមានរបស់មន្ត្រីជាប្រចាំ ។ ចំពោះការងារសន្តិសុខសូមយកចិត្តទុកដាក់ លើកិច្ចការពង្រឹងការងារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អ ។ ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព ។
លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា អ្នកដែលអង្គុយជាគណៈអធិបតីនៅខាងលើនេះមិនអាចធ្វើតែ៥ឬ៦នាក់នេះបានទេ ប្រសិនបើគ្មានការចូលរួមពីមន្ត្រីជំនាញគ្រប់ការិយាល័យនោះទេ…! លទ្ធផលដែលយើងទទួលបាននេះគឺបង្ហាញយ៉ាងច្បាស់ថា បានមកដោយសារការរួមគ្នាអនុវត្តការងារដោយការសាមគ្គីគ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានរំលឹកអោយមន្ត្រីទាំងអស់ពង្រឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ ៕ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print