ភ្នំពេញ៖ បុរសម្នាក់បេីកឡាំប្រឺតាដឹកបុរសជនបរទេសជាផ្ញៀវម្នាក់ទៀតធ្វើដំណើរក្នុងល្បឿនលឿ ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់និងរថយន្តម៉ាក Ford TER RITORY បើកឆ្លងផ្លូវចំពាក់កណ្តាលទ្វារចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យម្ចាស់កង់បីនិងនាក់រួមដំណើរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង១១:៥០នាទីយប់ថ្ងៃទី០៨ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ៥២៨កែងផ្លូវ២៨៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Ford TER RITORY ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BY-3276បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀត ធ្វើដំណើរចេញពីផ្លូវ២៨៧ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន បានបើកឆ្លងផ្លូវបំបែកជាបួន ខណះពេលឆ្លងដល់កណ្តាលផ្លូវគាប់ជួនស្រាប់តែមាន ឡាំប្រឺតាមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1GW-8205បើកដោយបុរសម្នាក់បានដឹកបុរស
ម្នាក់ទៀតជាជនបរទេសធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណះពេលបើកមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់រថយន្តចំពាក់កណ្តាលទ្វារចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឲ្យកំពឹតរងការខូចខាតនិងផ្ទុះពោងសុវត្តិភាពចេញមកក្រៅ។ ចំណែកឡាំប្រឺតាវិញបានរួញផ្នែកខាងមុខខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ។ ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់បាន។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តនិងឡាំប្រឺតាទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទុកឲ្យភាគីសងខាងសម្រួលគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ