នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២

ចែករំលែក៖

ភ្នំពេញ​៖​ លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អនុក្រុមទទួលបន្ទុកការងារកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់តុលាការ និងច្បាប់ អភិបាលកិច្ច និងសិទ្ធិមនុស្ស ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីរួមគ្នាពិនិត្យជាក់ស្ដែងលើការងាររបស់អនុក្រុមទទួលបន្ទុកការងារកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់តុលាការ និងច្បាប់ អភិបាលកិច្ច និងសិទ្ធិមនុស្ស ដើម្បីមានមូលដ្ឋានរៀបចំឯកសារពាក់ព័ន្ធនានាសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២។

លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំពីតំណាងក្រសួង ស្ថាប័នដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ និងចូលរួមផ្ដល់យោបល់ ក្នុងការកែសម្រួលឯកសារត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំឱ្យបានគ្រប់ជ្រុងជ្រោយ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print