នគរបាលខេត្តព្រះសីហនុ បន្តចុះ​អនុវត្ត​ឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដើម្បី​ការពារ​សុខ​សុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ និង​ទប់ស្កាត់​បទល្មើស​លួច​ ឆក់​ ប្លន់​ ការចែកចាយ​ឬជួញដូរ​គ្រឿងញៀន​ដែលជនល្មេីស​តែងតែ​ប្រើ​ប្រាស់​រូប​ភាព​បន្លំ​ភ្នែក​កម្លាំង​សមត្ថកិច្ច​ កម្លាំងជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ​ បានបន្ត​ដាក់​គោលដៅ​ចុះ​អនុវត្ត​ឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

ជាក់ស្ដែង​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការនគរបាលខេត្តព្រះសីហនុ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​១០​ ខែមេសា​ ឆ្នាំ​២០២៤នេះថា​ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ជារៀង​រាល់​យប់​​ បានចាត់ឱ្យលោកវរសេនីយ៍ឯក ជិន ឈូន នាយការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ដឹកនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

...

ដោយ​ឡែក​ជារៀង​រាល់​ថ្ងៃ​ លោកវរសេនីយ៍ឯក គីម​ សុង​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បានដឹកនាំកម្លាំង​ សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់​ និងកម្លាំងមន្ទីរសាធារណការខេត្ត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ​ ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី​ និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណេីរ ត្រូវមានការប្រុងប្រយ័ត្ន​ គោរពច្បាប់ចរាចរណ៍ផ្លូវគោក​ បេីកបរប្រកបដោយសុវត្ថិភាព​ នារដូវបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ​ នៅបេនឡានមហោស្រពចាស់​ ស្ថិតក្នុង​ភូមិ២​ សង្កាត់​លេខ​២​ ក្រុង-ខេត្តព្រះសីហនុ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ខិតប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក​ សៀវភៅកំណត់ល្បឿន​ និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់​ សូមគោរពច្បាប់ចរាចរណ៍ផ្លវគោកទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print