លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវទទួលការពារសន្ដិសុខសណ្ដាប់សាធារណៈឱ្យបានម៉ត់ចត់ ក្នុងឱកាសបុណ្យ ចូលឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្ទាន់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤

ដើម្បី ដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក្រោមឱវាទ បន្ដត្រួតពិនិត្យវឌ្ឍន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ដែលនឹងចូលមក ដល់នាពេលនេះ ។
​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាកិច្ចការអាទិភាព។ ដូច្នេះគណៈបញ្ជាការឯភាពខណ្ឌទាំង១៤ ក៏ដូច កំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ,ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូល របស់ខ្លួនឱ្យ មាន ការប្រុងប្រយត្ន័ និងបង្ការគ្រោះអគ្គីភ័យបើ យើងមានការធ្វេស ប្រហែស។
លោកបានបន្តថា៖ ភ្លើងឆេះស្រួលតែពន្លត់ភ្លើងវាលំបាកដូច្នេះយើងត្រូវយកចិត្តទុកដាក់បង្កាជាមុនពីគ្រោះអគ្គីភ័យកុំអោយកើត មាននៅពេលអាកាសធាតុ កំពុងក្តៅខ្លាំងត្រូវនឹងរដូវចូលឆ្នាំថ្មីថែមទៀត។ឯកឧត្ដមឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរឿងណាដែលកើតឡើងអោយទាន់ពេលព្រោះរឿងតូច១ អាចក្លាយជាអគ្គីភ័យបាន និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
លោក មាន ចាន់យ៉ាដា និង លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលទទួលការងារសន្តិសុខសណ្តាប់ធ្នាប់. បានលើក ឡើងថា៖ ពាក់ពន្ធ័នឹងសង្គ្រាន្តឆ្នាំនេះ យើងបានយកចំណុចខ្ពស់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧មេសាមុននឹងក្រោយបុណ្យចូលឆ្នាំ​។សង្គ្រាន្តឆ្នាំនេះមានលក្ខណៈ ផុសផុលជាងរាល់ឆ្នាំ ។ទាំងថ្នាក់រាជធានីភ្នំពេញ,ថ្នាក់ខណ្ឌ,សង្កាត់,សាលារៀន តាមវត្តអារាមក៏ដូចតាមក្រុមហ៊ុនឯកជននានាដោយមានការរៀបចំផែនការយ៉ាងម៉ត់ចត់រួមទាំងការពង្រឹងសន្តិសុខនៅតាមទីតាំងសប្បាយភាពនានាពិសេសនៅរមណីយ៏ដ្ឋានវត្តភ្នំ,ការបង្កើតទីបញ្ជាការស្រាលតាមទីតាំងសប្បាយភាព។
លោក អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមានការធ្វើការរួមគ្នាដោយបែងចែកកំលាំងល្បាតទាំងថ្ងៃទាំងយប់ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយភាព សប្បាយរីករាយឈានទៅដណ្តើមយកជ័យលាភីលើការរៀបចំសង្គ្រាន្តបានល្អ និងមានសណ្តាប់ធ្នាប់ល្អ។
សូមបញ្ជាក់ថា៖ ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី និងសង្រ្គាន្តវត្តភ្នំ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលំអអំពូលភ្លើងចំរុះពណ៏ ទង់ជ្វាលា កន្លែងលេងល្បែងប្រជាប្រិ យ៏មា ទាញព្រាត់,ចោលឈូង,បោះអង្គុញ លាក់កន្សែងជាដើម។នេះជាឆ្នាំទី១អាណត្តិទី៧ដែលដឹកនាំដោយសម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែលកម្ពុជាទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់ នៅប្រកបដោយភាពសុខសាន្ត៕
ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print