សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

សូម​អាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ដូចខាងក្រោម​៖

-សម្ដេចធិបតី ថ្លែង​អរគុណដល់ពលរដ្ឋក្នុងខេត្តតាកែវ ជាពិសេសពលរដ្ឋក្នុងស្រុកបាទី ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

-សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ ប្ដេជ្ញាបម្រើពលរដ្ឋ ដើម្បីជាការឆ្លើយតបនឹងពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

-សម្ដេចធិបតី​ ថ្លែង​ថា បច្ចុប្បន្នអ្នកជំនាញកម្ពុជាមានសមត្ថភាពសរសេរគោលនយោបាយដឹកនាំប្រទេសដោយខ្លួនឯង លែងចាំបាច់ពឹងពាក់អ្នកជំនាញបរទេសមកជួយដូចពេលទើបងើបពីសង្គ្រាមទៀតហើយ។

-សម្ដេចធិបតី ថ្លែងថា​ កម្ពុជាមិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វី ដែលកាន់តែធំ កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានផលិតនូវផលិតផលជាច្រើនដែលចេញពីទឹក ដៃរបស់កូនខ្មែរថែមទៀត។

-សម្ដេចធិបតី ថ្លែង​ថា កម្ពុជាបាននាំចូលទំនិញពាក់ព័ន្ធនឹងផលិតផល ទឹកដោះគោ ប្រមាណកៅសិបប្រាំបីពាន់តោន គិតជាទឹកប្រាក់ប្រមាណប្រាំពីររយសាមសិបបួនលាន ដុល្លារក្នុងមួយឆ្នាំ។

-សម្តេចធិបតី ថ្លែងថា ឪពុកម្តាយមួយចំនួនបានទិញអាហារ ដែលមានជាតិស្ករខ្ពស់ឲ្យកូន ដែលជាកត្តាបណ្តាលឱ្យក្មេងៗជំនាន់ក្រោយ កើតជំងឺទឹកនោមផ្អែមនៅត្រឹមអាយុ៣០ឆ្នាំ។

-សម្ដេចធិបតី ថ្លែង​ថា ដរាបគណបក្សប្រជាជនមានឱកាសដឹកនាំប្រទេស នោះរាជរដ្ឋាភិបាល នឹងអភិវឌ្ឍន៍ឱ្យរីកចម្រើនគ្រប់តំបន់ រក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ធ្វើហេដ្ឋារចនាសម្ព័ន្ធ បង្កើនគុណភាពអប់រំជូនពលរដ្ឋ ដើម្បីភាពសម្បូរសប្បាយជូនពលរដ្ឋ។

-សម្ដេចធិបតី ថ្លែងថា​ កម្ពុជាពីមុនមិនធ្លាប់មានអាកាសយានដ្ឋានអន្តរជាតិលំដាប់ធំជាងគេនៅអាស៊ីសោះ តែពេលនេះសម្រេចបានសមិទ្ធិផលធំបែបនេះ ដូច្នេះត្រូវតែអួត។ សម្ដេចទទួលស្គាល់ថា សម្ដេចពិតជាអួតមែន តែអួតតែសមិទ្ធិផលណាដែលសម្រេចបានជារូបរាង ជាប្រយោជន៍ជូនប្រជាជាតិកម្ពុជាប៉ុណ្ណោះ។

-សម្ដេចធិបតី​ ថ្លែង​ប្ដេជ្ញាថា នឹងបម្រើពលរដ្ឋដោយមិនខ្វល់ពីភាពនឿយហត់ ឱ្យតែផ្ដល់ឱកាសបោះឆ្នោតជូនគណបក្សប្រជាជននៅអាណត្តិបន្ទាប់ៗទៀត។

-សម្ដេចធិបតី​ ថ្លែង​លើកទឹកចិត្តឱ្យក្រុមហ៊ុន ខ្មែរហ្វ្រេសម៉ីល ត្រូវបង្កើនការផលិតទឹកដោះគោស្រស់ ដើម្បីផ្គត់ផ្គង់តម្រូវការអាហារូបត្ថម្ភក្នុងស្រុក។

-សម្ដេចធិបតី​ ថ្លែង​ស្នើរឱ្យក្រុមហ៊ុន ខ្មែរហ្វ្រេសម៉ីល ត្រូវសហការណ៍ជាមួយក្រសួងកសិកម្ម ដើម្បីបង្កាត់ពូជគោផលិតទឹកដោះគោស្រស់ឱ្យមានសុខភាពល្អ ធន់នឹងអាកាសធាតុនៅកម្ពុជា។

-សម្ដេចធិបតី​ ថ្លែង​ស្នើរឱ្យក្រុមហ៊ុន ខ្មែរហ្វ្រេសម៉ីល សហការណ៍ជាមួយក្រសួងអប់រំ ដើម្បីឧបត្ថម្ភអាហារូបត្ថម្ភជូនកុមារ ដើម្បីសុខភាពកុមារនៅតាមមូលដ្ឋាន។

-សម្ដេចធិបតី​ ថ្លែង​ស្នើរអាជ្ញាធរខេត្ត យកចិត្តទុកដាក់សណ្ដាប់ធ្នាប់ សន្តិសុខ រៀបចំទុកដាក់សំរាម ដើម្បីបង្កភាពសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

-សម្ដេចធិបតី​ ស្នើរឱ្យយុវជនត្រូវចេះអភិរក្សរបាំប្រពៃណីបុរាណ ទន្ទឹមនឹងការសប្បាយរីករាយជាមួយការរាំរែកបែកញាក់កន្ត្រាក់អារម្មណ៍។

-សម្ដេចធិបតី ព្រមានកុំឱ្យយុវជន ឆ្លៀតឱកាសលូកលាន់យុវតី ក្នុងពេលលេងសប្បាយនាថ្ងៃចូលឆ្នាំថ្មី។

-សម្ដេចធិបតី​ ណែនាំឱ្យយុវជនត្រូវចេះសុំទោសគ្នា ពេលរាំជាន់ជើងគ្នា ជាជាងប្រើប្រាស់អំពើហិង្សា។

-សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅខេត្ត តាកែវ ដែលបានផ្ដល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា តាមរយៈការទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាជិត ៩០ ភាគរយដើម្បីឱ្យបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំប្តេជ្ញាបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត ដើម្បីជាការតបស្នងសងគុណ ដែលបងប្អូនបានបន្តបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។

-សម្ដេចធិបតី ថ្លែងថា​ កម្ពុជាមិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វី ដែលកាន់តែធំ កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានផលិតនូវផលិតផលជាច្រើនដែលចេញពីទឹក ដៃរបស់កូនខ្មែរថែមទៀត។

-សម្ដេចធិបតី ថ្លែង​ថា កម្ពុជាបាននាំចូលទំនិញពាក់ព័ន្ធនឹងផលិតផល ទឹកដោះគោ ប្រមាណកៅសិបប្រាំបីពាន់តោន គិតជាទឹកប្រាក់ប្រមាណប្រាំពីររយសាមសិបបួនលាន ដុល្លារក្នុងមួយឆ្នាំ។

-សម្តេចធិបតី ថ្លែងថា ឪពុកម្តាយមួយចំនួនបានទិញអាហារ ដែលមានជាតិស្ករខ្ពស់ឲ្យកូន ដែលជាកត្តាបណ្តាលឲ្យក្មេងៗជំនាន់ក្រោយ កើតជំងឺទឹកនោមផ្អែមនៅត្រឹមអាយុ៣០ឆ្នាំ។

-សម្ដេចធិបតី ថ្លែង​ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាដៃ គូសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

-សម្ដេចធិបតី​ ថ្លែងថា​ រយៈពេល៣ខែថ្មីៗកន្លងមកនេះ CDC បាន អនុម័តសម្រេចឱ្យមានការបោះទុនវិនិយោគនៅកម្ពុជា បានជាង ១០៦ គម្រោង គិតជាទឹកប្រាក់មាន ចំនួនជាងពីរពាន់លានដុល្លារ និងផ្ដល់ឱកាសការងារជាងដប់ម៉ឺនកន្លែង។

-សម្ដេចធិបតី ថ្លែង​ថា ការអភិវឌ្ឍសេដ្ឋកិច្ច ជាឃ្លាប្រយោគសាមញ្ញ គឺធ្វើឱ្យប្រជាជនមានបាន មានជីវភាពធូរធារ ភូមិឃុំកាន់តែរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ។

-សម្តេចធិបតី ថ្លែងថា ដោយសារកត្តារីកចម្រើននូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ទើបមានឱកាសកសាងនូវកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុម ហ៊ុនខ្មែរ ហ្វ្រេសមីលឯ.ក ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ នេះ។

-សម្ដេចធិបតី ថ្លែង​ថា កម្ពុជាពុំមានពេលវេលាទៅឈ្លោះជាមួយប្រទេសណានោះទេ ព្រោះកម្ពុជាជាប់ដៃរក្សាសន្តិភាពប្រទេសរបស់ខ្លួន ហើយមួយវិញទៀតកម្ពុជា មិនយកប្រទេសណា​ធ្វើជាសត្រូវខ្លួននោះដែរ មានតែព្យាយាមរាប់អានគ្រប់ប្រទេសទាំងអស់ដោយគ្មាន​ការរើសអើងតាំងពីដើមរហូតដល់សព្វថ្ងៃនេះ និងទៅអនាគត។

-សម្តេចធិបតី​ ថ្លែងថា​ រាជរដ្ឋាភិបាលមិនដេកអេសពោះទេ គឺបានកំពុងខិតខំ ដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ច ជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ។

-សម្ដេចធិបតី ថ្លែង​ថា នៅពេលខាងមុខវិស័យអចលនទ្រព្យ(ការទិញ-លក់ ដី ធ្លី ផ្ទះសម្បែង) នឹងងើបឡើងវិញ។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់ជាថ្មីម្តងទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅពេលអនាគត ជាពិសេសគឺបងប្អូនដែលរស់នៅតាមព្រែកនេះតែម្តង រួមទាំងប្អូនខេត្តតាកែវផងដែរ។

-សម្ដេចធិបតី ថ្លែង​ថា ព្រែកជីកហ្វូណនតេជោមានមុខកាត់(ទទឹង) ១០០ ម៉ែត្រ ជម្រៅប្រមាណ ៤ ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា ឬ សាឡង់ដឹកទំនិញឆ្លងកាត់បានចំណុះប្រមាណ ៣០០០ តោននៅរដូវប្រាំង និងប្រមាណ ៥០០០ តោននៅរដូវវស្សា។

-សម្ដេចធិបតី ថ្លែងថា​ ព្រែកជីកហ្វូណនតេជោ មានការសិក្សាពីអ្នក ជំនាញលំដាប់ពិភពលោក និងគ្រប់ជំនាញពាក់ព័ន្ធជាង ៤០ នាក់ និងប្រើពេលសិក្សាប្រមាណ ២៦ ខែ មុននឹងសម្រេចឱ្យមានគម្រោងនេះ។

...

-សម្ដេចធិបតី ថ្លែង​ថា ព្រែកជីកហ្វូណនតេជោ ដែលមានជម្រៅប្រមា ណ ៤ ម៉ែត្រកន្លះ មិនអាចអនុញ្ញាតឱ្យនាវាចម្បាំងផ្ទុកយន្តហោះបើកឆ្លងកាត់បាននោះទេ។ នាវា ចម្បាំងប្រភេទនោះ គឺត្រូវការជម្រៅទឹកជ្រៅជាងនេះ ទើបអាចបើកឆ្លងកាត់បាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print