សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតនិងបង្កើនការងារជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ចាំបាច់

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការបង្កើតការងារ និងការបង្កើនចំណូលជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ចាំបាច់ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក្យអភិវឌ្ឍសេដ្ឋកិច្ច បើយើងនិយាយដោយសាមញ្ញ គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានបាន ដែលនេះជារឿងសំខាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រជាជនមានសិទ្ធិសេរីភាព ប្រជាជនមានឱកាសសិក្សារៀនសូត្រ មានឱកាសព្យាបាលជំងឺ មានឱកាសដើរហើរ មានជម្រើសនៅក្នុងការស្វែងរកការងារ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ភូមិឃុំកាន់តែរីកចម្រើន ដែលចំណុចទាំងអស់នេះហើយជាការអភិវឌ្ឍនោះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅខេត្ត តាកែវ ដែលបានផ្ដល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា តាមរយៈការទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាជិត ៩០ ភាគរយដើម្បីឱ្យបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំប្តេជ្ញាបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត ដើម្បីជាការតបស្នងសងគុណ ដែលបងប្អូនបានបន្តបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ កម្ពុជាមិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វី ដែលកាន់តែធំ កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានផលិតនូវផលិតផលជាច្រើនដែលចេញពីទឹក ដៃរបស់កូនខ្មែរថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា ៖ កម្ពុជាបាននាំចូលទំនិញពាក់ព័ន្ធនឹងផលិតផល ទឹកដោះគោ ប្រមាណកៅសិបប្រាំបីពាន់តោន គិតជាទឹកប្រាក់ប្រមាណប្រាំពីររយសាមសិបបួនលាន ដុល្លារក្នុងមួយឆ្នាំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print