ខេត្តស្វាយរៀង: ផ្ទះបាយមួយខ្នង សង់អំពីឈើប៊្រក់ស័ង្កសី ទំហំ៣ម៉ែត្រគុណនិង៤ម៉ែត្រ និងម៉ូតូមួយគ្រឿងឆេះ ខូចខាតទាំងស្រុង ខណៈដោយសារមូលហេតុ ផ្ទុះកំប៉ុងហ្គាសបង្កការភ្ញាក់ផ្អើលដល់ភូមិទាំងទាបភ្លឺ នៅស្រុកកំពង់រោទិ៍។
យោង តាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២៤នេះថាម្ចាស់ផ្ទះមានឈ្មោះសេន សារ៉ូត ភេទស្រី ៣០ឆ្នាំមុខរបរកម្មក រស់នៅភូមិអង្គក្ដួចឃុំព្រះពន្លាស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។
ប្រភពបន្តថា កាលពីវេលាម៉ោង៥និង៥៥នាទីថ្ងៃទី១០ខែមេសាឆ្នាំ ២០២៤ កម្លាំងប៉ុស្ដិ៍ព្រះពន្លាបានទទួល ព័ត៌មានពីប្រជាពលរដ្ឋឈ្មោះឡុក យ៉ុន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករបានរាយការណ៏មកថាមានកណីអគ្គីភ័យឆាបឆេះផ្ទះបាយ១ខ្នងនៅចំណុចភូមិអង្គក្ដួចឃុំព្រះពន្លា។
ក្រោយទទួលបានពត៌មាននេះភ្លាមកម្លាំងប៉ុស្ដិ៍បានចុះដល់កន្លែងកើតហេតុខាងលើ ដើម្បីអន្តរាគមន៍ឃើញថាមានករណីអគ្គីភ័យពិតមែន ខណៈកើតហេតុ នៅវេលាប្រហែលម៉ោង ៣និង១០នាទីយប់ថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ ដោយសារម្ចាស់ផ្ទះមានបានបើកចង្ក្រានហ្គាស ដាំបបរអោយកូនរួចហើយក៏បានឡើងទៅដេក លើផ្ទះ មានការធ្វេសប្រហេស មិនបានបិទ ចង្ក្រាន បានត្រឹមត្រូវ។
ចំពោះសម្ភារ:ខូចខាតរួមមាន:ផ្ទះបាយមួយខ្នង សង់អំពីឈើប៊្រក់ស័ង្កសី ទំហំ ៣ម៉ែត្រគុណនិង៤ម៉ែត្រ
ម៉ូតូម៉ាកហុងផលិតឆ្នាំ២០២០ពណ៌ខ្មៅដាចំនួន១គ្រឿង អង្ករ១ បេ និងសម្ភារ:ផ្ទះមួយចំនួន
ចង្ក្រានហ្គាស ១និងហ្គាសចំនួន១២កំប៉ុង សំណាងមិនមានមនុស្សរងគ្រោះថ្នាក់៕