សម្តេចម៉ែន សំអន ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុ ប្រទេសវិញ ក្រោយបំពេញទស្សនកិច្ចទៅឡាវប្រកប ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ÷ រសៀលថ្ងៃព្រហស្បតិ៍​ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំ គណ:ប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីទស្សនកិច្ចទៅកាន់ប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំ រណសិរ្ស៣ប្រទេស កម្ពុជា ឡាវ វៀតណាម  ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ ក្នុងរដ្ឋធានីវៀងចន្ទន៍ ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះប្រកបដោយផ្លែផ្លា។

នៅក្នុងដំណើរទស្សន:កិច្ចនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានជួបសវនាការការងារជាមួយ៖ (១)បណ្ឌិត សនសៃ ស៊ីផាន់ដន (SONEXAY SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតឡាវ (២)បណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន (SINLAVONG KHOUTPHAYTHOUNE) ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ (៣)ឯកឧត្តម ថោងលុន ស៊ីសុលីត (THONGLOUN SISOULITH) អគ្គលេខាធិការ បក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

...

ទន្ទឹមនឹងនោះផងដែរថ្នាក់ដឹកនាំរណសិរ្សទាំងបីប្រទេស បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាគណៈកម្មាធិការមជ្ឈិមរណសិរ្ស អភិវឌ្ឍន៍ជាតិឡាវ និង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដំណាក់កាល ២០២៣-២០២៦ ដែលផ្តោតសំខាន់ទៅលើ៖ (១) ការងារអប់រំ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន (២)ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាពកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋាន (៣) ប្រារព្ធ និងអបអរសាទរ ពិធីបុណ្យជាតិ និងខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរបស់ប្រទេស ទាំងបី(៤)ការរៀបចំសនិ្នសីទ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច (៥)ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាព កិច្ចសហ ប្រតិបត្តិការរណសិរ្សបីប្រទេស (៦)ការចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print