កឺ​កឺ​! ចូលផឹកស៊ី ច្រៀងកម្សាន្ត​ នៅKTV យីហោ​”ឌីសេន ផាលេស DECENT PALACE​”​ ដល់ស្រវឹងឈ្លោះគ្នាទាញកាំបិតដេញកាប់រត់ចែកជេីងគ្នា ខ្លះគេចខ្លួនបាត់អស់​ ខ្លះទៀតត្រូវក្រុមសន្តិសុខឃាត់ជាប់ឱ្យទូទាត់លុយសិន

ចែករំលែក៖

ភ្នំពេញ​៖ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​ជនជាតិចិនមួយក្រុម​នាំគ្នារត់ចេញពី​ក្នុងសណ្ឋាគារយីហោ” ឌីសេន ផាលេស DECENT PALACE​ KTV”​ ហេីយ​ត្រូវ​បាន​ក្រុម​សន្តិសុខ​យាមកាម​នៅទីតាំងនេះ​ឃាត់ខ្លួនបានខ្លះ​ និងខ្លះទៀតបានរត់គេចខ្លួនបាន​ ក្រោយជនជាតិចិនមួយក្រុមនោះមានគ្នាច្រេីននាក់ បាននាំគ្នាចូលផឹកស៊ី និងច្រៀងកម្សាន្តយ៉ាងសប្បាយ​ ដល់ពេល​ស្រវឹងជោគជាំ​បែរជាកេីតជម្លោះ​ រួចក៏ចេញមកឈ្លោះប្រកែកគ្នា​នៅខាងក្រៅទៀត​ ភ្លាមនោះ​បុរស​ជនជាតិ​ចិន​ម្នាក់​ រត់ទៅយកកាំបិតមកដេញកាប់​គ្នាឯង​ រត់​ចែកជេីងគ្នាតែម្តង។

ជាក់ស្ដែង​យោង​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលេីនេះ​ បានបញ្ជាក់ថា​ ករណី​នេះ​ បានកេីតឡេីងនៅវេលាម៉ោងជិត២រំលងអាធ្រាត​ឈានចូលថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០២៤នេះ​ ស្ថិត​នៅ​ចំណុច​លេីផ្លូវលេខ៦៣(វិថីត្រសក់ផ្អែម) សង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។

ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ​ គេឃេីញមានបុរសជនជាតិចិនមួយក្រុមមានគ្នាច្រេីននាក់ បាននាំគ្នាចូលផឹកស៊ី និងច្រៀងកម្សាន្តសប្បាយ នៅក្នុងសណ្ឋាគារ ឌីសេន ផាលេស DECENT PALACE​ KTV ស្រាប់​តែ​មួយសន្ទុះក្រោយមកពេលផឹកស្រវឹង​រៀងខ្លួន បែរជាកេីតជម្លោះ​គ្នា រួចក៏ចេញមកខាងក្រៅឈ្លោះប្រកែកគ្នា​ដោយស្រែកខ្លាំង ភ្លាមនោះ​គេឃើញ​បុរស​ម្នាក់​ បានរត់ទៅយកកាំបិត មកដេញកាប់គ្នាឯង រត់ចែកជេីងគ្នាពេញមុខហាង​ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​។

ភ្លាមៗ​ក្រុមសន្តិសុខ​ដែលយាម​ប្រចាំការនៅ​ហាង​ខាងលេីនេះ​ ប្រមាណជា​៤នាក់​ បាននាំគ្នាជួយឃាត់កុំឱ្យកេីតមានហិង្សា និងឃាត់ក្រុមបុរសជនជាតិចិនទាំងនោះ មិនទាន់ឱ្យចេញពីកន្លែងកេីតហេតុឡេីយ​ ព្រោះពួកគេមិនទាន់គិតលុយថ្លៃផឹកស៉ីនៅក្នុងហាងនៅឡេីយ។

...

ក្រោយកេីតហេតុ​កម្លាំងសមត្ថកិច្ច​មូលដ្ឋាន​ បានសហការជាមួយ​ក្រុម​សន្តិសុខ​យាមកាម​នៅទៅនោះ​ ក៏បាននិយាយស្រួល​គ្នា​ឱ្យក្រុម​ជនជាតិ​ចិន​ទាំង​នោះ​ គិត​លុយថ្លៃ​ផឹកស៊ី​រួច​ ក៏ណែនាំឱ្យ​ត្រលប់​ទៅ​កន្លែង​ស្នាក់នៅ​វិញផងដែរ​ ព្រោះមិនមាន​បង្ក​របួស​ស្នាម​នោះទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print