គ្រូបង្វឹកក្លិប Sporting Lisbon លោក Ruben Amorim បានបដិសេធពាក្យសំដីយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីជំនួសលោក Jurgen Klopp នៅ Liverpool។ របាយការណ៍នៅដើមសប្តាហ៍នេះបានអះអាងថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានយល់ព្រមជាបណ្ដោះអាសន្នដើម្បីផ្ទេរទៅកាន់កីឡដ្ឋាន Anfield នៅរដូវក្តៅនេះ។
លោក Amorim វ័យ៣៩ឆ្នាំមិនចង់ឱ្យការរំពឹងទុកនេះជាការរំខានក្នុងអំឡុងពេលដែលក្រុមរបស់គាត់កំពុងប្រជែងតំណែងជើងឯក។
លោក Amorim បាននិយាយថា “មិនមានការសម្ភាសន៍ជាមួយក្លិបណាមួយទេ គ្មានកិច្ចព្រមព្រៀងជាមួយក្លឹបណាមួយឡើយ។ នេះជាលើកចុងក្រោយដែលខ្ញុំនឹងនិយាយអំពីអនាគតរបស់ខ្ញុំ”។ រឿងតែមួយគត់ដែលយើងទាំងអស់គ្នាចង់បានគឺការក្លាយជាជើងឯកជាមួយ Sporting គ្មានអ្វីផ្លាស់ប្តូរទេ” ។
Sporting កំពុងឈរនៅលើកំពូលតារាង Primeira Liga ហើយមានប្រៀប៤ពិន្ទុលើគូប្រជែង Benfica ជាមួយនឹងការប្រកួតចំនួន៧ដែលត្រូវលេង។
លោក Klopp បានប្រកាសកាលពីខែមករាថា គាត់នឹងលាលែងពីតំណែងជាអ្នកចាត់ការដោយបានចូលរួមជាមួយក្រុមហង្សក្រហមក្នុងខែតុលា ឆ្នាំ២០១៥។
លោក Xabi Alonso អតីតខ្សែបម្រើ Liverpool ធ្លាប់ជាគ្រូបង្វឹកដែលចូលចិត្តជំនួសលោក Klopp ប៉ុន្តែបានប្រកាសកាលពីខែមីនាថាគាត់ចង់បន្តនៅ Bayer Leverkusen នៅរដូវកាលក្រោយ។ ក្រុម Liverpool បានប្រកួតចាញ់ក្រុមភ្ញៀវ Atalanta កាលពីរាត្រីថ្ងៃព្រហស្បតិ៍ក្នុងជើងទី១នៃការប្រកួត Europa League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេក្នុងលទ្ធផល៣ទល់០ ៕ (រូបភាព ៖ BBC Sport)