ប្រទេសយើងមានសំណាងណាស់ ដែលមានមេដឹកនាំមានទស្សនវិស័យ ប្រមើលមើលឃើញវែងឆ្ងាយ កសាងរកទ្រព្យឲ្យកូនចៅជំនាន់ក្រោយ រស់ក្នុងសន្តិភាព ហើយ ថែមទាំង នាំមកនូវភាពសម្បូរសប្បាយទៀត

ចែករំលែក៖

ភ្នំពេញ ៖ គម្រោងផ្លូវទឹកប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ ព័ត៌មានទូទៅ

ផ្លូវនាវាចរណ៍៖ តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៨០ គីឡូម៉ែត្រ។

ការចំណាយ ៖ ១៧០០ លានដុល្លារ (រដ្ឋមិនមែនខ្ចីលុយបរទេសមកសាងសង់នោះទេ។ គម្រោងនេះស្ថិតនៅក្នុង ទម្រង់ វិនិយោគ BOT (កិច្ចសន្យាសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ) ដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿន ព្រះសីហនុ និងគម្រោងព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅដែរ។

ទីតាំង៖ ចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។

ឆ្លងកាត់៖ ខេត្តចំនួន ០៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ចំនួនប្រជាជនសរុប ១,៦លាននាក់ (រស់នៅអមសងខាងព្រែកជីក)។

ទទឹងខាងលើ ១០០ ម៉ែត្រ ទទឹងខាងក្រោម ៨០ ម៉ែត្រ និងជម្រៅ ៥,៤ ម៉ែត្រ (បញ្ជាក់៖ ជម្រៅ នាវា ៤,៧ ម៉ែត្រ)។

ហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍ ០៣ កន្លែង ស្ពាន ១១ កន្លែង ផ្លូវអមសងខាងប្រវែង ២០៨ គីឡូម៉ែត្រ។

អត្ថប្រយោជន៍៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ ពាណិជ្ជកម្មនិង មជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែ ស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញ ការរីកចម្រើនផ្នែកអចលនទ្រព្យ។

រយៈពេលសាងសង់៖ ០៤ ឆ្នាំ (ចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤)។

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ៖ នាវាឬសាឡង់ធំៗដែលអាចដឹកទំនិញឆ្លងកាត់បាន រួមមាន នារាឬសាឡង់ខ្នាតប្រមាណ ៣០០០តោន នៅរដូវប្រាំង និងខ្នាតធំប្រមាណ ៥០០០តោន នៅរដូវវស្សា។

ផ្លូវទឹករបស់យើង មិនមែនដឹកថ្មីទាំងអស់ទេ ក្នុងនោះ ១៣៥គីឡូម៉ែត្រ ជាផ្លូវទឹកធម្មជាតិដែលមានស្រាប់ (ដោយគ្រាន់ តែពង្រីកឡើងវិញ) និងផ្លូវទឹកដឹកថ្មីទាំងស្រុងមានប្រវែងត្រឹមតែ ០៧គីឡូម៉ែត្រប៉ុណ្ណោះ។

ការសិក្សាគម្រោងនេះ មានអ្នកជំនាញលំដាប់ពិភពលោក និងអ្នកជំនាញពាក់ព័ន្ធជាង ៨០នាក់ និងប្រើពេលសិក្សា ប្រមាណ ២៦ខែ មុននឹងសម្រេចឱ្យមានគម្រោងនេះ។

ករណីទឹកទន្លេហូរចេញទៅសមុទ្រអស់ គឺមិនមានទេ ព្រោះយើងបានធ្វើតេស្តរួចអស់ហើយទាំងខែប្រាំង និងខែវស្សា។
យើងបានគោរពតាមច្បាប់អន្តរជាតិត្រឹមត្រូវ ក្នុងនោះយើងបានជូនដំណឹងអំពីព័ត៌មានលម្អិតរបស់ព្រែកជីករបស់យើង ទៅគណៈកម្មការទន្លេមេគង្គ រួចហើយ។
យន្តហោះចម្បាំងមិនអាចធ្វើដំណើរតាមព្រែកជីករបស់យើងបានទេ ព្រោះជម្រៅផ្លូវទឹកជាក់ស្តែង ៨,៥ម៉ែត្រ បរិយនាវា ចម្បាំងគឺមានខ្នាតធំនិងមានទម្ងន់ម៉ឺនតោន ហើយខ្លះដឹកយន្តហោះចម្បងថែមទៀត ដូចនេះ គឺមិនអាចធ្វើដំណើរតាម ព្រែកជីកយើងទេ។
កម្ពុជាគ្មានគំនិតនិងភាពក្លាហានប្រឆាំងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដី កម្ពុជាទេ។

សម្តេចធិបតីថ្លែងថា ៖ ខ្ញុំសូមបញ្ជាក់ឡើងវិញ ព្រែកជីករបស់យើងនឹងមានតែនាវាដឹកទំនិញ ទេសចរ និងការបើកឱ្យដំណើរការរោងចក្រនានា នៅតាមផ្លូវអមសងខាងព្រែកផឹកតែប៉ុណ្ណោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print