លោក ប៉ា សុជាតិវង្ស ផ្ដល់រថយន្ដស្ទូច ៥គ្រឿងទៅឲ្យខណ្ឌ៤ និងមន្ទីរសាធារណការ ១គ្រឿង

ចែករំលែក៖

ភ្នំពេញ៖  រថយន្តស្ទូចចំនួន ៥គ្រឿងក្នុងនោះរួមមានរថយន្តស្ទួចធុនតូចចំនួន៤គ្រឿង និងធុនធំចំនួន១គ្រឿងត្រូវបានអាជ្ញាធររាជធានីភ្នំពេញប្រគល់ជូនទៅអាជ្ញាធរខណ្ឌចំនួន៤ នៅកណ្តាលក្រុង និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ១គ្រឿង ដើម្បីជួយសម្រួលច រាចរណ៍ និងសណ្ដាប់ធ្នាប់សារធារណៈ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅសាលារាជធានីភ្នំពេញ។

...

សូមបញ្ជាក់ថា ខណ្ឌទាំង៤ នៅកណ្តាលក្រុង និងមន្ទីរ ដែលទទួលបានរថយន្ដស្ទូចនេះ ក្នុងខណ្ឌនីមួយៗទទួលបានរថយន្តស្ទូច ១គ្រឿង ក្នុងនោះមានខណ្ឌដូនពេញ, ខណ្ឌទូលគោក, ខណ្ឌចំការមន និងខណ្ឌ៧មករា ចំណែកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញទទួលបានរថយន្តស្ទូចប្រភេទធំ១គ្រឿង។

លោក ប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ៖ ការប្រគល់រថយន្តស្ទូចទាំង៥គ្រឿងនេះ គឺជាការរួមចំណែកបង្កើនសមត្ថភាពខាងសម្ភារ និងមធ្យោបាយដល់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញសម្រាប់យកទៅបម្រើការងារលើផ្នែករៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង ក៏ដូចបម្រើដល់ការលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញក្នុងដំណាក់កាលដែលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍ និងក៏ជួបនូវបញ្ហាប្រឈមមួយចំនួនពិសេសបញ្ហាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅពេលដែលចំនួនប្រជាពលរដ្ឋកើនឡើង, មធ្យោបាយធ្វើដំណើរក៏មានការកើនឡើង។ បញ្ហានេះធ្វើឲ្យរាជធានីភ្នំពេញក៏ប្រឈមនឹងដំណោះស្រាយលើផ្នែកសេវាសាធារណៈ និងតំរូវការចាំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋ។

លោកអភិបាលក៏បានណែនាំឲ្យអាជ្ញាធរ និងមន្ទីរជំនាញត្រូវយករថយន្តស្ទូចទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីបម្រើឲ្យផលប្រយោជន៍សាធារណ និងជួយសម្រួលដល់ផ្នែកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់ បំព្រងឡើងថែមទៀត ៕

image1

image2

image3

image4

image5

image6

image7

image8

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print