ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យតែងតាំងផ្លាស់ប្តូរមុខ
តំណែងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ សម្រេច ៖
មាត្រា១: តែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖
១-ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អត្តលេខ ០០១១៣២ ជា ទីប្រឹក្សា អគ្គបញ្ជាការ
២-ឧត្តមសេនីយ៍ឯក អន សុខុន អត្តលេខ ០០៥១៨១ ជា ទីប្រឹក្សា អគ្គបញ្ជាការ
៣-ឧត្តមសេនីយ៍ទោ នៃ ភក្តី អត្តលេខ ០២៣៥៦៧ ជា ស្នងការ ស្នងការដ្ឋានភស្តុភារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤-ឧត្តមសេនីយ៍ទោ តាត ចន្ថា អត្តលេខ ០២៣៤១៣ ជា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥ -ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អត្តលេខ ១៣៤១៧៧ ជា មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦-ឧត្តមសេនីយ៍ត្រី ញឹម សីលា អត្តលេខ ០០២៥៨៥ ជា នាយក វិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
មាត្រា២ :រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមី ខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា