មណ្ឌលគិរី :ពលរដ្ឋមានរបរជីកទំពាំងព្រៃ ដែលជាស្ត្រីម្នាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់ ក្រោយសត្វដំរីព្រៃ ចាប់បោក ពេលដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុង

ចែករំលែក៖

មណ្ឌលគិរី :ពលរដ្ឋមានរបរជីកទំពាំងព្រៃ  ដែលជាស្ត្រីម្នាក់  ត្រូវគេរាយការណ៍មកថា  បានស្លាប់  ក្រោយសត្វដំរីព្រៃ  ចាប់បោក  ពេលដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុង  នាភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ករណីដ៏កម្រកើតឡើងនេះបានកើតឡើងនៅម៉ោង៩,៣០នាទីព្រឹកថ្ងៃទី១៤មេសាឆ្នាំ២០២៤ចំថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកកែវសីមាថានៅចំណុចអូរដំរីផុង ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។មានករណីស្លាប់ចំនួន ០១ នាក់ដោយសពមានឈ្មោះ សែម ស៊ីណាត ភេទ ស្រី អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ អូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ទីកន្លែងកំណើតស្ថិតនៅក្នុងភូមិមេម៉ង់  ឃុំមេម៉ង់ ស្រុកមេមត់ ខេត្តកំពង់ចាម។

តាមការសាកសួរពីរបងប្អូនសាច់ញាតិរបស់សពបានអោយដឹងថា សពនិង ប្ដីទៅរកទំពាំងនៅចំណុចអូរដំរីផុង ពេលនោះក៏បំបែកគ្នារកទំពាំងបន្តិចក្រោយមក ក៏ឃើញប្រពន្ធត្រូវបានដំរីចាប់បោកបណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយប្ដីក៏បានតេទូរស័ព្ទហៅបងប្អូនអោយមកជួយ។

...

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯ ស្រុកកំណើត ភូមិ មេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print