ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪទទួលបានភ្ញៀវចូលរួមកម្សាន្តរីករាយជាង១០ម៉ឺននាក់

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ រៀបចំឡើងនៅឧទ្យានទន្លេស្ងួត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាប់ទៅដោយបរិកាសសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ គ.ស២០២៤។

ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួន១០៥,០០០នាក់ អញ្ជើញមកពីគ្រប់ទិសទី មកកម្សាន្តសប្បាយព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪឆ្នាំ២០២៤នេះ ជាមួយកម្មវិធីសប្បាយ ជាច្រើន ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ការសំដែងសិល្បះបុរាណ ពិព័រណ៍សមិទ្ធផលមូលដ្ឋាន សួនផ្កាស្បៃរឿងចំនួន១លានគុម្ព ការជិះទោងកម្សាន្ត ការប្រកួតកីឡាបាល់ទះ ការប្រគំតន្រ្តីសម័យនិងការរាំលេងកម្សាន្តក្រោមតំណក់ទឹកត្រជាក់។

អ្នកចូលរួមបានលើកឡើងថាសង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤នេះ បានដំណើរការយ៉ាងអធឹកអធម ខុសប្លែកពីឆ្នាំមុនៗ ហើយជាពិសេសបានដំណើរការក្នុងតំបន់ឧទ្យានទន្លេស្ងួត ដែលជាតំបន់ធម្មជាតិនិងប្រវត្តិសាស្រ្ត មានទេសភាពស្រស់ស្អាត ខុសពិពេលមុនតំបន់នេះ មានភាពស្ងប់ស្ងាត់ មិនដែលមានមនុស្សច្រើនបានស្គាល់។

...

ប្រជាពលរដ្ឋ ប្រុស ស្រី ក្មេង ចាស់ បានសប្បាយរីករាយក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសាមគ្គីភាព រស់នៅក្រោមម្លប់សន្តិភាព និងជាមួយសមិទ្ធផលថ្មីកើតមានលើទឹកដីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត៕ដោយ៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print