ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ឋផលគម្រោងពង្រីកប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋខេត្តបាត់ដំបង និងខេត្តកំពង់ចាម ។
គម្រោងនេះជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលត្រូវចំណាយទឹកប្រាក់សរុបចំនួន ៣.៣៥៥ លានយ៉េន (៣៣,៥៥ លានដុល្លារ) ដែលមានកម្លាំងផលិតទឹកជាងបីម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ហើយបើកចេញពីក្បាលរ៉ូប៊ីណេមកភ្លាមគឺទទួលទានបានតែម្តង។ ក្នុងពេលដែលយើងកំពុងអភិវឌ្ឍន៌ផ្គត់ផ្គង់ទឹកស្អាតនៅទីរួមខេត្រ គឺយើងបានបន្តជីក និងស្តារ អណ្តូង ប្រឡាយ និងស្រះ បន្ថែមទៀតដើម្បីទប់ស្កាត់ការខ្វះខាតទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋយើង។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រជាពលរដ្ឋខ្មែរ សម្តេចតេជោ ហ៊ុន សែន សូមអរគុណមិត្តជប៉ុនដែលបានផ្តល់នូវជំនួយទឹកស្អាតនេះ និងជំនួយជាច្រើនទៀតដល់ប្រទេសកម្ពុជាយើង ហើយនៅខែកញ្ញា ខាងមុខនេះ នឹងមានជើងយន្តហោះ ហោះត្រង់មកកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៌ និងវិនិយោគិន ដែលនឹងជួយពង្រឹងនិងពង្រីកនូវទំហំពាណិជ្ជកម្មនៃប្រទេរសទាំងពីរទៀតផង៕
ដោយ៖ សុខ ខេមរា