ខេត្តស្វាយរៀង: បុរសជាកម្មកររោងចក្រម្នាក់ ខណះមានជម្លោះ ជាមួយប្រពន្ធ តូចចិត្តផឹកស្រាស្រវឹង ចងកសម្លាប់ខ្លួនផ្អើលអ្នកភូមិស្រុកស្វាយទាប។
តាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះថាបុរសខាងលើមានឈ្មោះ រឹម សារៀម អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងផ្លាំង ឃុំព្រៃតាអីស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបន្តថា ហេតុថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦ និង១៥នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាមមសមត្ថកិច្ច ស្រុកសហការជាមួយនគរបាលប៉ុស្ត៏ និងវេជ្ជបណ្ឌិត អូយ ថៃស៊្រុន មន្ទីពេទ្យស្រុកស្វាយទាប ព្រមទាំងអ្នកពាក់ពន្ឌ័ ដោយពិនិត្យនិងសន្និដ្ឋានថា ពិតជាស្លាប់ដោយសារ ធ្វើអត្តឃាត ចងកខ្លួនឯងពិតប្រាកដមែនដោយមិនមានស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេខណះបុរសខាងលើ
បាន ហែកអាវ យកទៅ ចងកនៅលើភ្លឺ ដៀ ស្ថិតនៅភូមិទួលច្រេស បង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ មូលហេតុ ដោយសារតែ ជនរងគ្រោះមានវិបត្តិក្នុងចិត្ត ហើយ បានផឹកស្រាស្រវឹង និងឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំងទើបដាច់ចិត្តគិតខ្លីបែបនេះ។
បច្ចុប្បន្ន សមត្ថកិច្ចនឹងអាជ្ញាធរភូមិឃុំ បានធ្វើកំណត់ហេតុ និងបានប្រគល់សាកសព ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ ៖ សុថាន