លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៧ មេសា ចំនួន ០៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៥ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ០៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ៧នាក់(ស្រី ៣នាក់)

+ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមេសា រួមមាន ៖

មេតំហ្វេតាមីន(Ice) = ១៦៣,៦០ក្រាម។

-កេតាមីន(Ke) = ១២០,៥០ក្រាម។

-អុិចស្តាសុី(mdma) = ៦៧៣,៥០ក្រាម។

-កញ្ឆា = ១៦,៣០ក្រាម។

លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៦អង្គភាព

១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៨៧ក្រាម។

២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ០,៩២ក្រាម។

៣ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

៤ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៥ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៣ក្រាម។

៦ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៨ក្រាម។

PM : ១អង្គភាព

១ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ស្រី ៣នាក់ ចាប់យកIce ១៦០,៤០ក្រាម, Ke ១២០,៥០ក្រាម, MDMA ៦៧៣,៥០ក្រាម និងកញ្ឆា ១៦,៣០ក្រាម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print