តើបណ្ណបើកបរជាតិអាចប្តូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានពន្យល់ថា ៖ តើបណ្ណបើកបរជាតិអាចប្តូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ក្រសួងសាធារណការ និងដឹកជញ្ជូន  បានប្រាប់ថា ចម្លើយ៖ អាចស្នើសុំប្តូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបាន

ឯកសារតម្រូវ៖

– បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពលភាពយ៉ាងតិច១ឆ្នាំ)

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

– លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង១៥ថ្ងៃ (សម្រាប់ជនបរទេស)

*ករណីបណ្ណបើកបរបានប្រឡងនៅកម្ពុជា

– លិខិតបញ្ជាក់ទីលំនៅ (ចេញដោយមេឃុំ/ចៅសង្កាត់ សម្រាប់ជនបរទេស)

– រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក 

កម្រៃសេវា៖

– បណ្ណអនុញ្ញាតបើកបរអន្តរជាតិ   ២៥០.០០០ រៀល

សម្រាប់ព័ត៌មានលម្អិត(Hotline)៖ 1275 ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print