ខេត្តពោធិ៍សាត់ ៖ បុណ្យូចូលឆ្នាំប្រពៃណីជាតិខ្មែរ ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឆ្នាំ២០២៤នេះ អាចនិយាយបានថា បងប្អូនប្រជាពលរដ្ឋយល់ដឹងបានច្រើនអំពិបញ្ហា គ្រោះថ្នាក់ចរាចរណ៍ ព្រោះមានត្រឹមតែ១ករណីគត់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង កាលពីពាក់កណ្ដាលអធ្រាតុថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃចូល(ឆ្នាំទី-១)ត្រង់ចំណុចបឹងរាំង ស្ថិតនៅភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ខាងលើ ត្រូវបានគេស្គាល់ឈ្មោះ មុំ ហ៊ឹន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា សេរីឆ្នាំ ២០១៩ ពណ៏ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងសភាពស្រវឹងខ្លាំង ហើយម៉ូតូក៍(គ្មានភ្លើងបំភ្លឺផ្លូវ)លុះមកដល់កន្លែងកើតហេតុ បានខុសផ្លូវធ្លាក់ចូលរណ្ដៅដីគ្មានទឹល១កន្លែង បណ្ដាលឲ្យបាក់ករស្លាប់ភ្លាមៗយ៉ាងសង្កេគបែបនេះ ។
នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ ពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ ៕ ដោយៈ ប៉ឹម ពិន