ការប្រកួតដណ្តើមពានរង្វាន់ Champions League របស់ Manchester City ត្រូវបានរលាយត្រឹមវគ្គ៨ក្រុមចុងក្រោយដោយក្រុម Real Madrid ខណៈដែលក្រុមខ្លាំងមកពីអេស្ប៉ាញមួយនេះបានផ្តួលដោយបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯកីឡដ្ឋាន Etihad កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ មេសា ២០២៤ ក្រោយប្រកួតគ្នាក្នុងជើងទី២លទ្ធផល១ទល់១ រយៈពេល១២០នាទី។
ក្នុងការប្រកួតជើងទី២នៅទឹកដី Man City ក្រុមភ្ញៀវ Real Madrid បានរកគ្រាប់បាល់នាំមុខតាំងតែងត់ទី១ ដោយកីឡាករRodrygo នៅនាទីទី១៤ នៅពេលដែលកីឡាកររូបនេះព្យាយាមស៊ុតលើកទី១ ប៉ះដៃអ្នកចាំទី Man City ហើយបាល់ក៏ផ្លាតចេញពីដៃអ្នកចាំទីទៅមុខ Rodrygo ក៏ពែនមួយជើងចូលទីបានសម្រេចតែម្តង។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំង ដោយបានស៊ុតចំគោលដៅ និងបញ្ជូនបាល់ទៅមុខទីReal Madrid ជាច្រើនលើកច្រើនសារ ប៉ុន្តែនៅតែមិនអាចធ្លាយសំណាញ់ទីបានឡើយ។ រហូតដល់នាទីទី៧៦ ខ្សែបម្រើឆ្នើមKevin de Bruyne រកបាន១គ្រាប់តាមស្មើវិញបន្ទាប់ពីការព្យាយាមទាត់បាល់ចេញពីខ្សែការពារ Antonio Rudiger របស់ Real Madrid ហើយ de Bruyne ក៏រត់មកស៊ុតមួយជើងចូលទីបានសម្រេចតែម្តង។
ការប្រកួតក្នុងជើងទី២នេះ ក្រុមម្ចាស់ផ្ទះ Man City បានគ្រប់គ្រងបាល់រហូតដល់៦៧ភាគរយ និងមានឱកាសច្រើនជាងគូប្រកួតប៉ុន្តែការខ្វះការស៊ុតបាល់ប៉េណាល់ទី និងការរារាំងពីអ្នកចាំទីរបស់ Real Madrid ក្នុងពេលប្រកួត១២០នាទី ធ្វើឱ្យពួកគេរងបរាជ័យត្រឹមវគ្គ៨ក្រុមចុងក្រោយតែម្តង។
Man City បានសម្លឹងឆ្ពោះទៅរកការជួបជាមួយ Bayern Munich នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលដែល Luka Modric ខកខានការស៊ុតបាល់ប៉េណាល់ទីលើកដំបូងរបស់ Real ប៉ុន្តែការខិតខំប្រឹងប្រែងដ៏គួរឱ្យដោយស្តាយរបស់ Bernardo Silva និងកីឡាករបម្រុង Mateo Kovacic ត្រូវបានសង្គ្រោះដោយអ្នកចាំទី Andriy Lunin របស់ Real និងចុងក្រោយទុកឱ្យអតីតខ្សែការពារ Chelsea កីឡាករ Rudiger ស៊ុតបាល់ប៉េណាល់ទីគ្រាប់ទី៤ដណ្តើមបានជ័យជម្នះសម្រាប់ ម្ចាស់ជើងឯក១៤សម័យReal Madrid ដ៏អស្ចារ្យនៃក្របខ័ណ្ឌ Champions League ។
ជាមួយគ្នានេះឱកាសក្នុងការប្រជែងពាន៣ក្នុង១រដូវកាលរបស់ Man City ដូចរដូវកាលមុនគឺ Champions League, Premier League និង FA Cup ហើយឥឡូវនេះពួកគេត្រូវតែប្រឈមមុខពីការជួបគ្នាដ៏លំបាកនេះដើម្បីការពារក្រុមចុងក្រោយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Chelsea នៅ Wembley នៅថ្ងៃសៅរ៍នេះ។
នៅពីក្រោយជ័យជម្នះនេះគឺអ្នកចាំទី Lunin របស់ Real បានឈានជើងចូលទៅក្នុងការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ដើម្បីជំនួសកីឡាករលំដាប់ពិភពលោក Thibaut Courtois ដែលរងរបួសដោយធ្វើការកែប្រែកំហុសសម្រាប់ការស៊ុតបញ្ចូលទីរបស់ Silva នៅ Bernabeu ជាមួយនឹងការបង្ហាញដ៏អស្ចារ្យនៅទីនេះ។
កីឡាករអន្តរជាតិអ៊ុយក្រែនវ័យ២៣ឆ្នាំរូបនេះបានធ្វើអ្វីៗគ្រប់យ៉ាងតាមតម្រូវការ ខណៈដែល Real បានឈរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឈមមុខនឹងការវាយលុករបស់ Man City ក្នុងតង់ទីពីរ ដើម្បីរក្សាអ្នកចាត់ការ Ancelotti ឱ្យបន្តដំណើរឆ្ពោះទៅរកជ័យជម្នះជាលើកទី៥នៅក្នុងការប្រកួតនេះ។
ជ័យជម្នះនេះបានធ្វើឲ្យ Real Madrid ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គ៤ក្រុមចុងក្រោយនៃ Champions League រដូវកាលនេះដែលជាក្រុមមកពីអេស្ប៉ាញតែមួយគត់ បន្ទាប់ពី Barcelona និង Atletico Madrid បានបរាជ័យ។ ក្រុមរបស់លោកAncelotti នឹងត្រូវប៉ះក្រុម Bayern Munich ដែលបានយកឈ្នះក្រុម Arsenal ក្នុងលទ្ធផល១ទល់០ក្នុងជើងទី២ដែរ បន្ទាប់ពីក្រុមទាំង២ទទួលបានលទ្ធផល២ទល់២ក្នុងការប្រកួតជើងទី១កន្លងទៅ ៕ (រូបភាព ៖ BBC Sport)