អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ រថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន ហើយកំពុងតែដឹកជញ្ជូនតាមកប៉ាល់មកកាន់ប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា៖​ មោទកភាពកម្ពុជា..🥰🥰🥰​ នេះជាការវិយោគផ្ទាល់របស់ក្រុមRoyal Railway Cambodia(RRC)។

លោកអ្នកនាំពាក្យ​ បានបញ្ជាក់បន្ថែមថា​ យើងមានសុទិដ្ឋិនិយមចំពោះគម្រោងធ្វើឲ្យប្រសើរឡើង នៃវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជាទាំងកម្រិតសុវត្ថិភាព ល្បឿន និងប្រសិទ្ធភាព នៃការដឹកជញ្ជូន ដែលមានតម្លៃថោក ដើម្បីប្រកួតប្រជែងលើវិស័យឡូជីស្ទីក។

RRC ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
ថ្មីៗនេះ ក្រុមហ៊ុនបានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន ហើយកំពុងតែដឹកជញ្ជូនតាមកប៉ាល់មកកាន់ប្រទេសកម្ពុជា។

សូមជម្រាបថា រថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន១១ គ្រឿងដែលក្រុមហ៊ុនRRC បានទិញពីប្រទេសជប៉ុនជាប្រភេទរថភ្លើងដែលអាចដំណើរការដោយខ្លួនឯង ដោយមិនចាំបាច់ប្រើក្បាលម៉ាស៊ីនរថភ្លើងសម្រាប់អូសទាញទូររថភ្លើង។

...

បញ្ជាក់៖ លក្ខខណ្ឌ នៃការប្រើប្រាស់ នឹងត្រូវធ្វើឡើងឲ្យស្របទៅនឹងបរិបថផ្លូវដែកនៅកម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print