នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹង អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២រូប ដែលមានរាយនាមដូចតទៅ៖

-លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសុំលាលែង។

-លោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តម ប្រាក់ សុខុន ដែលបានសុំ លាលែង។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print