ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយធ្វើសកម្មភាពលួច

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចស្រុកក្រគរ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយធ្វើសកម្មភាពលួច​យកសម្ភារៈ កើតហេតុនៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ វ៉ាន់ គឹមសៀន ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៤នេះថា៖ យោងតាមកំណត់ហេតុបណ្ដឹងនិងបំភ្លឺរបស់ជនរងគ្រោះថា អស់រយៈកាលជាងកន្លះខែមកហើយ ដែលខ្លួនបានធ្វើផ្ទះថ្មី ហើយមិនទាន់រួចនៅឡើយ ដោយខ្លួនដាក់គ្រែ នាំគ្រួសារនិងកូនដេកនៅក្នុងផ្ទះ មានតែដំបូលអត់ជញ្ជាំង ក្នុងអំឡុងពេលនោះខ្លួនក៏បានឃើញមានក្មេងៗប្រុសចំនួន៣នាក់ ដែលជាអ្នករស់នៅភូមិបឹងស្មុក ឃុំស្វាយស ហើយតែងតែចេញចូលមកផ្ទះរបស់ឈ្មោះម៉ៅណាត នៅភូមិផ្ទះចេក ព្រោះក្មេងប្រុសទាំងបីនាក់នោះស្រឡាញ់ចៅស្រីរបស់ឈ្មោះ ម៉ៅ ណាត ហើយក្មេងប្រុសទាំង៣នាក់ តែងតែមកទិញគ្រឿងកំប៉ុងផឹកនៅផ្ទះរបស់ឈ្មោះ នួន លុះដល់ថ្ងៃទី៣ខែ មេសា ឆ្នាំ២០២៤ ខ្លួនក៏បានឃើញក្មេងប្រុសទាំងបីនាក់នោះមកផ្ទះឈ្មោះ ម៉ៅណាត ដដែលរហូតដល់ម៉ោង២០និង៣០ នាទីយប់ ក្រុមក្មេងទាំងបីនាក់នោះបាននៅលេងវាលស្រែខាងក្រោយផ្ទះរបស់ខ្លួនតែខ្លួនមិនបានចាប់អារម្មណ៍ រហូតដល់ម៉ោង២២និង០០នាទី ទើបខ្លួនចូលដេក។លុះដល់ម៉ោង០០និង០៥នាទី ទើបប្ដីខ្លួនគាត់ចូលដេកមុន ពេលចូលដេកខ្លួនតែងតែទុកកាបូបស្ពាយពណ៌ខ្មៅ ដែលក្នុងនោះមានលុយខ្មែរមួយលានហាសិបម៉ឺនរៀលខ្សែកផ្លាកទីនចំនួនមួយខ្សែទម្ងន់3g និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន2 សន្លឹក ដាក់នៅក្នុងកាបូបនោះ រួមទាំងកាតវ៉ាក់សាំងពីរសន្លឹកផងដែរ រីឯទូរសព្ទចំនួន ២គ្រឿង ម៉ាកoppo ពណ៌ខ្មៅមួយគ្រឿងពណ៌ក្រហមមួយគ្រឿង ខ្លួនបានដាក់នៅក្បែរក្បាលដំណេក រហូតដល់ម៉ោង២និង០០រំលងអាធ្រាធ ខ្លួនឮឆ្កែព្រុសហើយក៏ភ្ញាក់ ខ្លួនស្រវ៉ារកកាបូបតែមិនឃើញ ហើយក៏ផ្អើលឆោឡោហៅប្ដីនាំគ្នាដើររកទាំងយប់ តែមិនឃើញ លុះដល់ម៉ោង៦និង០០នាទីព្រឹក ខ្លួនក៏បានមើលទៅផ្ទះឈ្មោះ ម៉ៅ ណាត ដើម្បីរកមើលក្មេងប្រុសទាំងបីនាក់នោះ តែមិនឃើញ ហើយខ្លួនក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំដើម្បីឲ្យជួយស្រាវជ្រាវនិងកំណត់មុខសញ្ញា ។ សម្ភារៈបាត់បង់រួមមាន ប្រាក់រៀលចំនួន ១លាន៥០ម៉ឺនរៀល ,ខ្សែកផ្លាកទីនចំនួនមួយខ្សែទម្ងន់៣ជី ,ទូរសព្ទម៉ាកoppoចំនួន ២គ្រឿង ពណ៌ក្រហមមួយគ្រឿងនិង ពណ៌ខ្មៅមួយគ្រឿង ,mp3 ចំនួនមួយគ្រឿង ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួនពីរសន្លឹក ,កាតវ៉ាក់សាំងចំនួនពីរសន្លឹក ,ពិលកែវចំនួន១។

...

ក្រោយមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងចំណោមបក្សពួក៤នាក់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៤៨នាទី ១.ឈ្មោះ ដាង ឌិន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់(គ្មានសារធាតុញៀន)។
២.ឈ្មោះ ឡី គារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់(គ្មានសារធាតុញៀន)។
៣.ឈ្មោះ ពែក ចំរើន(ធំ) ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់(គេចខ្លួន)។
៤.ឈ្មោះ ម៉ុក មាំ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់(គេចខ្លួន)សម្ភារៈវត្ថុតាង(គ្មាន)។ ដោយយោងតាមបញ្ជារ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៤៣នាទី ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីចាត់ការបន្តតាមនីតិវិធី៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print