ភ្នំពេញ៖ បុរសម្នាក់បានយកកាំបិតចុងស្រួចចូលទៅចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះដោយមិនដឹងមូលហេតុ បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ក្នុងថ្លុកឈាម រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៤ នៅបុរីពិភពថ្មី ឈូកវ៉ា២ ផ្លូវលេខ៣៦ ផ្ទះលេខ៣១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះឈ្មោះស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានប្តីជាជនជាតិចិន និងមានកូនប្រុសតូចៗ២នាក់ ស្នាក់នៅបុរីពិភពថ្មី ឈូកវ៉ា២ ផ្លូវលេខ៣៦ ផ្ទះលេខ៣១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានបន្តថា មុនពេលកេីតហេតុជនរងគ្រោះនៅក្នុងផ្ទះរបស់ខ្លួនដោយកូនប្រុសទាំង២នាក់នៅដេកក្នុងបន្ទប់ជាន់លេី ចំណែកប្តីចេញទៅធ្វេីការបាត់។ លុះមកដល់វេលាកេីតហេតុមិនដឹងជនដៃដល់មកពីណាទៅណា ពេលបានឃេីញក៏ចូលទៅប្រតាយប្រតប់ជាមួយស្ត្រីរងគ្រោះ។ ឃេីញដូចនេះប្រជាពលរដ្ឋជិតខាងក៏រត់ទៅជួយតែទៅមិនទាន់ធ្វើឱ្៦ជនដៃដល់មានឱកាសចាក់ស្ត្រីរងគ្រោះជាច្រេីនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចជនដៃដល់បានអារ.កសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់។
ក្រោយកេីតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុហ៊ុមព័ទ្ធទីតាំងកេីតហេតុនិងបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។
បេីតាមព័ត៌មានបឋមដែលទទួលបាន ជនដៃដល់និងនរងគ្រោះជាបងប្អូនជីដូនមួយនិងគ្នា តែមិនដឹងថាមានរឿងអ្វីនោះទេទេីបកេីតរឿងបែបនេះ។
ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ករណីខាងលេីជារឿងគំនុំឬយ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕ដោយសុខាសែនជ័យ