តូប​លក់ដូរ​និង​ផ្ទះ​ពលរដ្ឋចំនួន៥ខ្នងត្រូវអគ្គិភ័យឆាបឆេះធ្វើឱ្យមនុស្ស៥នាក់រងរបួសដោយសារផ្ទុះធុងហ្គាស

ចែករំលែក៖

ខេត្តព្រះវិហារ ​៖ មាន​ករណី​អគ្គិភ័យ​បានកើតឡើងដោយសារផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឱ្យ​ឆាបឆេះ​តូប​លក់ដូរ​ និង​ផ្ទះ​ប្រជាពលរដ្ឋជាច្រើនខ្នង។

ហេតុការណ៍ព្រះអគ្គីឆាបឆេះតូបលក់ដូរនិងផ្ទះប្រជាពលរដ្ឋនេះបានកើតឡើងនៅវេលា​ម៉ោង១៤ៈ៣០នាទី ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០២៤ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យ​សែន ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឱ្យដឹងថា ​អគ្គិភ័យ​នេះបាន​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​អស់​ចំនួន ២ខ្នង ខូចខាត​អស់ទាំងស្រុង និង៣​ខ្នង​ទៀត​ខូចខាតអស់ប្រហែល ៤០ ភាគរយ ករណី​ខាងលើនេះ​បណ្ដាលមកពី​ផ្ទុះ​ធុង​ហ្គាស​។

សមត្ថកិច្ច​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​មាន ឈ្មោះ រិ​ន សំបូរ អាយុ ៤០ឆ្នាំ​ ​ជា​អ្នកលក់​និង​ដូរ​ហ្គាស ( ធុង​ហ្គាស មាន​សភាព​ចាស់ មាន​ច្រែះ ស្របពេលអាកាសធាតុ ឡើងដល់៤២អង្សា​) ដែលអគ្គិភ័យនេះផ្តើម​ចេញពី​ផ្ទះនោះទៅ។​

ជនរងគ្រោះរបួសសើ​ស្បែក៥នាក់ ដោយសារ​ការចូលរួមជួយពន្លត់​ភ្លើង។​

...

ករណីនេះ សមត្ថកិច្ច​កំពុង​ធ្វើការស្រាវជ្រាវបន្តទៀត​។
ក្នុងហេតុការណ៍នោះដែរមានកងកម្លាំង​អធិការដ្ឋាននគរបាល​ស្រុក​ជ័យ​សែន អធិការដ្ឋាននគរបាល​ស្រុកឆែបដោយ​ប្រើប្រាស់ទឹកអស់ចំនួន ១០ រថយន្តទើបបានពន្លត់​រលត់ដោយ​ជោគជ័យនិង មិន​បណ្តាល​ឱ្យ​រាលដាលទៅផ្ទះ​ផ្សេង​ដទៃ​ទៀត នៅ​វេលាម៉ោង ១៦ៈ២០នាទី​ថ្ងៃ​ដដែល​៕ ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print