អតីត ខ្សែ ប្រយុទ្ធ ប្រេស៊ីលលោក Romario ចុះ ឈ្មោះ លេង ឲ្យ ក្លិប បាល់ទាត់ អាមេរិក ជាមួយ កូន ប្រុស

ចែករំលែក៖

អតីតខ្សែប្រយុទ្ធប្រេស៊ីលលោក Romario បានចេញពីការចូលនិវត្តន៍ក្នុងវ័យ៥៨ឆ្នាំ ហើយបានចុះឈ្មោះលេងឱ្យក្លិបបាល់ទាត់អាមេរិកជាមួយកូនប្រុសរបស់គាត់។

 លោក Romario ដែលបានជួយឲ្យប្រេស៊ីលឈ្នះ World Cup ឆ្នាំ១៩៩៤ គឺជាប្រធានក្រុមដែលមានមូលដ្ឋាននៅទីក្រុង Rio de Janeiro ដែលលេងនៅក្នុងកម្រិតទីពីរនៃការប្រកួតក្នុងតំបន់ Rio

 លោក Romario បាននិយាយថា គាត់នឹងមិនលេងក្នុងលីកទេ ប៉ុន្តែចង់បង្ហាញនៅក្នុងការប្រកួតមួយចំនួនជាមួយកូនប្រុសរបស់គាត់គឺកីឡាករ Romarinho

 លោក Romario បានលេងការប្រកួតចុងក្រោយរបស់គាត់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៩។ អាជីពរបស់គាត់បានចាប់ផ្តើមនៅឆ្នាំ១៩៨៥សម្រាប់ក្រុម Vasco de Gama មុនពេលទទួលបានជោគជ័យនៅប្រទេសហូឡង់ជាមួយ PSV និងនៅ Barcelona ក្នុងប្រទេសអេស្ប៉ាញ។

 គាត់បានចូលនិវត្តន៍ក្នុងឆ្នាំ២០០៩ ដោយលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម America FC ជាកន្លែងដែលឪពុករបស់គាត់ឈ្មោះ Edevair លេង មុនពេលត្រូវបានជ្រើសរើសជាសមាជិកព្រឹទ្ធសភាសម្រាប់ទីក្រុង Rio de Janeiro នៅក្នុងឆ្នាំ២០១៤។

 គាត់បានស៊ុតបញ្ចូលទីបាន៥៥គ្រាប់ក្នុង៧០ប្រកួតសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ក្នុងឆ្នាំ១៩៩៤ បន្ទាប់ពីស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងយុទ្ធនាការឈ្នះពាន World Cup របស់ប្រេស៊ីល (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print