ប្រជាពលរដ្ឋប្រុសស្រី១១នាក់មានអាការក្អួតចង្អោរ រាក រូសសង្ស័យពុលនំបញ្ចុកកំពុងសម្រាកព្យាបាលនៅឡើយ

ចែករំលែក៖

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋប្រុសស្រីចំនួន១១នាក់ស្រាប់តែកើតអាការក្អួតចង្អោរ រាករូសអស់កម្លាំងល្ហិតល្ហៃដៃជើង

សង្ស័យពុលនំបញ្ចុកហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរ ខេត្តក្រចេះគ្រូពេទ្យជំនាញកំពុងពិនិត្យនិងធ្ធ្វើតេស្តសំណាករកមូលហេតុពិតប្រាកដ។

ហេតុការណ៍ប្រជាពលរដ្ឋមានអាការក្អួតចង្អោរ រាករួសនោះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ស្តិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពីអ្នកភូមិបានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះពួកគាត់បានទិញនំបញ្ចុកដែលលក់នៅតាមភូមិយកទៅទទួលទានកាល ថ្ងៃទី១៥ហើយក្រោយទទួលទាននំបញ្ចុកនោះរួចប៉ុន្មានម៉ោងក៏ស្រាប់តែមានអាការក្អួតចង្អោរ រាក អស់កម្លាំងបែបនេះតែម្តង។

អ្នកមានអាការបែបនេះទាំងអស់ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានអាការក្អួតចង្អោរ រាក អស់កម្លាំងកើតឡើងបន្តបន្ទាបស្រដៀងគ្នារហូតដល់១១នាក់ធ្ងន់ធ្ងរឡើងទើបត្រូវបានគេបញ្ជូនបន្តទៅកាន់មណ្ឌលសុខភាពស្រុកសំបូរខេត្តក្រចេះ។

លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមណ្ឌលសុខភាពស្រុកសំបូរ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩
នេះ អាការពួកគាត់ប្រសើរឡើងវិញហើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏មិនទាន់ដឹងថាជាករណីពុល ឬយ៉ាងណាពិតប្រាកដនៅឡើយទេ ដោយរង់ចាំលទ្ធផលធ្វើតេស្តសំណាករបស់ក្រុមគ្រូពេទ្យជំនាញសិន។

លោកបន្តថា មូលហេតុនៅពេលដែលបញ្ជូនមកពួកគាត់មានអាការក្អួតចង្អោរ និងរាក ក៏អាចរួមសមនឹងអាកាសធាតុក្តៅខ្លាំងផងដូច្នេះយើងមិនទាន់អាចសន្និដ្ឋានបានថាមកពីករណីអ្វីពិតប្រាកដនៅឡើយទេ។

ក្នុងពេលឥឡូវនេះពួកគាត់ហាក់មានសភាពធូរស្រាលធម្មតាវិញហើយ។

លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានគេបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខាងលើមានឈ្មោះទី១. រី ស្រីតុប ភេទស្រីអាយុ២៣ឆ្នាំ។

ទី២.ឈ្មោះកុយ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ។

ទី៣.ឈ្មោះ អ៊ុំ សុខខែង ភេទស្រី អាយុ៤៤ឆ្នាំ។

ទី៤.ឈ្មោះ រី សុខី ភេទស្រី អាយុ៧ឆ្នាំ។

ទី៥.ឈ្មោះថាច ជីតា ភេទស្រី អាយុ៤ឆ្នាំ។

ទី៦.ឈ្មោះ ឈឿន ស្រីយុទ្ធ ភេស្រី អាយុ១១ឆ្នាំ។

ទី៧.ឈ្មោះ ឈឿន ឆាលី ភេទប្រុសអាយុ១៤ឆ្នាំ។

ទី៨.ឈ្មោះ ស្រី មឿន ភេទប្រុស អាយុ៤៩ឆ្នាំ។

ទី៩.ឈ្មោះ សែម ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ។

ទី១០.ឈ្មោះ ថាច ឆៃ ភេទបប្រុស១៦ឆ្នាំ។

ទី១១.ឈ្មោះ រី សុខៃ ភេទស្រី អាយុ១០ឆ្នាំ។

បច្ចុប្បន្ន៍អ្នករងគ្រោះស្ថិតក្នុងការសម្រាកព្យានិងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរពីសណាកង់គ្រូពេទ្យនៅឡើយ៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print