ម្ចាស់ជើងឯក៣សម័យ Andy Murray មានឈ្មោះក្នុងព្រឹត្តិការណ៍ French Open ទោះបីស្ថិតក្នុងបញ្ជីរបួស

ចែករំលែក៖

កីឡាករវាយតឺន្នីសឆ្នើម Andy Murray ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីឈ្មោះសម្រាប់ការប្រកួត French Open ប៉ុន្តែមិត្តរួមជាតិកីឡាការិនី Emma Raducanu មិនទាន់ប្រាកដថាបានកន្លែងណាក្នុងការចាប់ឆ្នោតនោះទេ។

 ម្ចាស់ជើងឯក Grand Slam ៣សម័យ Murray វ័យ៣៦ឆ្នាំ បានបាក់សរសៃចងកជើងនៅក្នុងការប្រកួតកម្មវិធី Miami Open កាលពីខែមុន។ រីឯ Raducanu បានខកខាន៨ខែចុងក្រោយនៃឆ្នាំ២០២៣ ប៉ុន្តែមានចំណាត់ថ្នាក់ និងជាជម្រើសទី៥នៃបញ្ជីឈ្មោះដែលត្រូវជ្រើសរើសលេង។

 Murray បានលេងនៅ Roland Garros តែម្តងគត់ ចាប់តាំងពីការវះកាត់កែឆ្អឹងត្រគាកក្នុងឆ្នាំ២០១៩ ដោយចាញ់ក្នុងជុំទីមួយក្នុងឆ្នាំ២០២០។ កីឡាករស្កុតឡេនដែលបានឈ្នះមេដាយមាសអូឡាំពិកនៅទីក្រុងឡុងឆ្នាំ២០១២ និងទីក្រុង Rio 2016 បាននិយាយថានៅឆ្នាំនេះគាត់ចង់ចូលរួមការប្រកួតកីឡាមួយផ្សេងទៀតមុនពេលគាត់ចូលនិវត្តន៍។

 ចំណែកកីឡាករឆ្នើមម្នាក់ទៀតគឺ Rafael Nadal ដែលជាម្ចាស់ជើងឯក French Open ១៤សម័យកាល គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៥នាក់ដែលបានចូលក្នុងការចាប់ឆ្នោតដ៏សំខាន់ដើម្បីទទួលបានអត្ថប្រយោជន៍ពីចំណាត់ថ្នាក់ដែលត្រូវបានការពារ។

 កីឡាករសញ្ជាតិអេស្បាញវ័យ៣៧ឆ្នាំរូបនេះដែលបានលេងការប្រកួតដំបូងរបស់គាត់ចាប់តាំងពីខែមករាមកនោះ គឺស្ថិតនៅក្នុងជួរដើម្បីបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅ Grand Slam ចាប់តាំងពីការប្រកួត Australian Open ក្នុងខែមករា ឆ្នាំ២០២៣។Nadal បាន បញ្ជាក់ ថា ឆ្នាំ នេះ នឹង ក្លាយ ជា ឆ្នាំ ចុង ក្រោយ របស់ គេ មុន ពេល ចូល និវត្តន៍។

 ម្ចាស់ជើងឯក US Open ឆ្នាំ២០២១ កីឡាការិនី Raducanu អាយុ២១ឆ្នាំលេងបានតែ១០ប្រកួតកាលពីឆ្នាំមុន និងបានលេង១២ប្រកួតនៅឆ្នាំនេះ។ កាល ពី ថ្ងៃ សៅរ៍ នាង បាន ជួយ ចក្រភព អង់គ្លេស ទទួល បាន កៅអី មួយ ក្នុង ការ ប្រកួត វគ្គផ្តាច់ព្រ័ត្រ Billie Jean King Cup ពេល ចេញ ពី សិត ដើម្បី យក ឈ្នះ កីឡាការិនី Diane Parry របស់ បារាំង ក្នុង លទ្ធផល () ក្នុង ទីក្រុង Le Portel

 មិត្តរួមជាតិកីឡាការិនី Katie Bulter និង Harriet Dart ក៏បានចូលរួមដោយផ្ទាល់ទៅក្នុងការប្រកួតដ៏សំខាន់រួមជាមួយ Jodie Burrage ទោះបីជាកីឡាករលេខ៣របស់អង់គ្លេស Raducanu ទំនងជាមិនលេងបន្ទាប់ពីការវះកាត់កដៃកាលពីខែមុន។ រីឯCameron Norrie, Dan Evans និង Jack Draper ក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករផ្នែកបុរសផងដែរ។

 គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយតឺន្នីស French Open នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៤ខាងមុខនេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print