ព្រឹត្តិការណ៍ កីឡា អូឡាំពិក ទីក្រុង ប៉ារីសឆ្នាំ២០២៤នឹងបន្ថែមប្រតិបត្តិការ សន្តិសុខមិន ធ្លាប់ មាន ពី មុន មក

ចែករំលែក៖

ប្រធានរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ លោក Tony Estanguet បាននិយាយថា ព្រឹត្តិការណ៍នេះនឹងការពារដោយបន្ថែមប្រតិបត្តិការសន្តិសុខដែលមិនធ្លាប់មានពីមុនមក ហើយថា ការត្រៀមរៀបចំគឺស្ថិតក្នុងស្ថានភាពល្អ។

 ក្នុងរយៈពេល១០០ថ្ងៃរហូតដល់ការចាប់ផ្តើមនៃព្រឹត្តិការណ៍កីឡាអូឡាំពិក លោកអះអាងថាអ្នករៀបចំនឹង រក្សាភាពរាបទាបខ្លះៗពីព្រោះយើងដឹងថានៅក្នុងព្រឹត្តិការណ៍បែបនេះ អ្វីៗអាចកើតឡើងនៅដំណាក់កាលចុងក្រោយ។ ខ្ញុំពេញចិត្តនឹងកន្លែងដែលយើងឈរនៅពេលនេះ សាររបស់ខ្ញុំគឺអ្នកអាចមានទំនុកចិត្តជាមួយព្រឹត្តិការណ៍នេះ

 លោកបន្ថែមថាចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាព ខ្ញុំចង់ធានាឡើងវិញថាវាមិនអាចចរចាបានទេ សន្តិសុខគឺជាអាទិភាព។ វា ជា ព្រឹត្តិការណ៍ ធំ បំផុត ដែល បារាំង មិន ធ្លាប់ រៀបចំ ហើយ យើង ចង់ បង្ហាញ ពី ប្រទេស បារាំង ដែល ល្អ បំផុត ដូច្នេះ ប្រាកដ ណាស់ យើង ប្ដេជ្ញា ថា នឹង ត្រៀម ខ្លួន ជា ស្រេច។ យើងទន្ទឹងរង់ចាំស្វាគមន៍ពិភពលោកនៅទីក្រុងប៉ារីស

 នៅពេលខ្ញុំពិភាក្សារឿងនេះជាមួយប្រធានរៀបចំព្រឹត្តិការណ៍នាទីក្រុងឡុងឆ្នាំ២០១២ គាត់បានប្រាប់ខ្ញុំថាឮ ក្នុងរយៈពេល១០០ថ្ងៃចុងក្រោយនេះ នឹងមានអ្នករិះគន់កាន់តែច្រើន មនុស្សជាច្រើនព្រួយបារម្ភ។ វាជាអ្វីដែលកំពុងកើតឡើង។ តួនាទីរបស់ខ្ញុំគឺរក្សាភាពស្ងប់ស្ងាត់ បន្តផ្តោតលើ អ្វីដែលសំខាន់ណាស់ក្នុងការចែកចាយ។ កន្លែងរៀបចំរួចរាល់ ថវិកាមានតុល្យភាព។ យើងមានការលក់សំបុត្រល្អណាស់ កម្រិតមហិច្ឆតាខ្ពស់ណាស់

 ពិធីបើកគ្រោងនឹងធ្វើឡើងជាលើកដំបូងនៅខាងក្រៅកីឡដ្ឋានមួយ ដោយមានអត្តពលិកជាង១០,០០០នាក់រំពឹងថានឹងជិះទូកតាមបណ្ដោយ៦គីឡូម៉ែត្រនៃតំបន់ Seineដែលមាន១៦០ទូក។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសប្តាហ៍នេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា វាអាចត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់ទីលាន Trocadero Stade de France ប្រសិនបើហានិភ័យសន្តិសុខត្រូវបានគេចាត់ទុកថាខ្ពស់ពេក។ មាន ការ ព្រួយ បារម្ភ ថា សង្គ្រាម នៅ អ៊ុយក្រែន និង តំបន់ ហ្កាហ្សាអាច បង្កើន ការ គំរាម កំហែង។

 លោក Estanguet ប្រធាន គណៈកម្មាធិការ រៀបចំ បាន និយាយ ថាខ្ញុំ ជឿជាក់ លើ ប្រព័ន្ធ នេះ ដើម្បី ធានា ដល់ ពិធី បើក នេះ វាជាលើកដំបូងដែលមិនធ្លាប់មាន គោលបំណងគឺដើម្បីឱ្យមានមនុស្សច្រើនបំផុតរីករាយនឹងពេលវេលានេះ។ វាច្រើនជាងអ្វីដែលបានកើតឡើងនៅក្នុងកីឡដ្ឋានពីមុន៥ដង ដូច្នេះវាជាឱកាសដ៏ល្អ

 ដើមឡើយអ្នករៀបចំគ្រោងនឹងផ្ទុកមនុស្សប្រមាណ៦០ម៉ឺននាក់ ដើម្បីទស្សនាពិធីពីមាត់ទន្លេ ប៉ុន្តែឥឡូវនេះត្រូវបានកាត់បន្ថយមកត្រឹម៣០០,០០០នាក់។ ភ្ញៀវទេសចរណ៍នឹងមិនត្រូវបានផ្តល់ឱ្យដោយឥតគិតថ្លៃដើម្បីទស្សនាពិធីដូចដែលបានគ្រោងទុកដំបូងឡើយ។ ផ្ទុយទៅវិញសំបុត្រនឹងធ្វើឡើងដោយការអញ្ជើញតែប៉ុណ្ណោះ មិនមែនតាមរយៈការចុះឈ្មោះបើកចំហនោះទេ។

 ប្រទេស បារាំង បាន បង្កើន កម្រិត ការ គំរាម កំហែង ផ្នែក សន្តិសុខ របស់ ខ្លួន ក្នុង ខែ តុលា នៅ ពេល ដែល គ្រូ បង្រៀន ម្នាក់ត្រូវ បាន សម្លាប់ ក្នុង ការ វាយ ប្រហារ ដោយ កាំបិត ក្នុង សាលា ក្នុង ក្រុង Arras កាលពីខែធ្នូ បុរសជនជាតិអាឡឺម៉ង់ម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារដោយកាំបិត និងញញួរនៅតាមផ្លូវមួយនៅកណ្តាលទីក្រុងប៉ារីស។

 មន្ត្រីសន្តិសុខអ៊ឺរ៉ុបបានព្រមានពីហានិភ័យកើនឡើងនៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធចំពេលមានសង្គ្រាមអ៊ីស្រាអែលហ្គាហ្សា។ ក្តីបារម្ភក៏ត្រូវបានកើនឡើងផងដែរ បន្ទាប់ពីការគំរាមកំហែងពីក្រុមរដ្ឋអ៊ីស្លាម (IS) ចំពោះការប្រកួតបាល់ទាត់វគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League រួមទាំងនៅទីក្រុងប៉ារីសផងដែរ។

 កាលពីសប្តាហ៍មុន ការបង្ហោះមួយត្រូវបានចែករំលែកដោយ Al-Azaim Foundation ដែលជាបណ្តាញផ្សព្វផ្សាយដែលទទួលខុសត្រូវចំពោះការផ្សព្វផ្សាយសារពីសាខា IS-K នៃក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។ ក្រុម IS-K ក៏ បាន អះអាង ទទួល ខុស ត្រូវចំពោះ ការ វាយ ប្រហារ ដ៏ សាហាវ លើ សាលា ក្រុង Crocus ក្នុង ក្រុង ម៉ូស្គូ កាល ពី ខែ មុន (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print